|
ADB វាយតំលៃកំណើនសេដ្ឋកិច្ចវៀតណាមបន្តនិរន្តរភាព |
(VOV)_បន្ទាប់ពីបណ្ដាសមិទ្ធិផលដែលទទួលបានហួសបំណងក្នុងឆ្នាំ ២០១៥
របាយការណ៍យថាទស្សន៍អភិវឌ្ឍន៍ទ្វីបអាស៊ី ២០១៦ បាននាំចេញការព្យាករណ៍ថា
សេដ្ឋកិច្ចវៀតណាមនៅបន្តរក្សាស្ថិរភាពក្នុងឆ្នាំនេះដោយមានកំណើន៦,៧%។
របាយការណ៍នេះត្រូវបានប្រកាសនាព្រឹកថ្ងៃទី៣០មិនានៅទីក្រុងហាណូយ។ តាម
ការវាយតំលៃរបស់ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីថា៖ នេះគឺជាកំណើនខ្ពស់បំផុតរបស់
ខឿនសេដ្ឋកិច្ចវៀតណាមគិតពីឆ្នាំ ២០០៨មក។
របាយការណ៍នេះក៏បានសង្កត់ធ្ងន់ថា៖ទោះបីជាវៀតណាមជាប្រទេសមួយក្នុង
ចំណោមប្រទេស ទទួលបានផលប្រយោជន៍ច្រើនបំផុត ពីបណ្ដាកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីថ្មីៗ ក្តី ប៉ុន្តែ ក៏ត្រូវកែទម្រង់ខ្លះផងដែរ។