ADMM ឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាសន្តិសុខតំបន់និងអន្តរជាតិ
|
ADMM ឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាសន្តិសុខតំបន់និងអន្តរជាតិ |
(VOV)_សន្និសីទចង្អៀត ថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ត្រូវបាន
ប្រព្រឹត្តទៅនៅទីក្រុងKuala Lumpur ម៉ាឡេស៊ី នាថ្ងៃទី៣ វិច្ឆិកា បានបិទបញ្ចប់
ដោយបានឯកភាពខ្ពស់អំពីបណ្ដាបញ្ហាសន្តិសុខតំបន់ និងជំរុញការការពារជាតិ
ក្នុងតំបន់នាំចេញទិសដៅសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់អាស៊ាន ក្នុងវិស័យ
ការពារជាតិ ក្នុងដំណាក់កាលថ្មី។
គណៈប្រតិភូវៀតណាម ដឹកនាំដោយ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Nguyen
Van Hien បានអញ្ជើញចូលរួមសន្និសីទ ហើយផ្តើមគំនិតជាច្រើន ដើម្បីជំរុញកិច្ច
សហប្រតិបត្តិការការពារជាតិរវាងបណ្ដាប្រទេសអាស៊ាន។ ឧត្តមសេនីយទោ Vu
Tien Trong ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ អំពីការការពារជាតិ បានអោយដឹងថា៖
“ គណៈប្រតិភូវៀតណាមបានអះអាងនូវបណ្ដាបញ្ហាសហប្រតិបត្តិការ ក៏ដូច
ជាវាយតំលៃ អំពីបញ្ហានៅសមុទ្រខាងកើត ការគោរពច្បាប់អន្តរជាតិ និងការព្រម
ព្រៀងរួមនានាក្នុងតំបន់ ដូចជា សេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិសំរាប់ភាគីនានា
នៅសមុទ្រខាងកើត-DOC គោលការណ៍ ៦ខ របស់អាស៊ាន និងឆ្ពោះទៅការ
សម្រេចក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) រវាងចិននិងអាស៊ាន៕”