APEC 2017 ជាសេចក្ដីស្នូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ២០១៧
|
APEC 2017 ជាសេចក្ដីស្នូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ២០១៧ |
(VOV)_នាពេលថ្មីៗនេះ ទទួលសេចក្ដីអញ្ជើញរបស់លោកស្រី Monica Hardy
Whaley ប្រធានមជ្ឈមណ្ឌលជាតិ ដើម្បី APEC អាមេរិក (NCAPEC) ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh អញ្ជើញចូលរួមនិងថ្លែងមតិ
ដោយតួនាទីជាដំណាងរបស់ប្រទេសម្ចាស់ផ្ទះ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច-ប៉ាស៊ី
ហ្វីក (APEC) ២០១៧ ។នៅទីនេះ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានអះអាងថា៖
វៀតណាមជានិច្ចកាលលើកកំពស់សារសំខាន់ អំពីយុទ្ធសាស្ត្រ ក៏ដូចជាសេដ្ឋកិច្ចរបស់
APEC ដូច្នេះការរៀបចំ APEC ប្រកបដោយជោគជ័យក្នុងឆ្នាំ ២០១៧ជាសេចក្ដីស្នូល
ក្នុងគោលនយោបាយកិច្ចការបរទេស របស់វៀតណាម។
ឯកអគ្គរដ្ឋទូតក៏បានអះអាងថា៖វៀតណាមនឹងសហប្រតិបត្តិការជិតស្និទ្ធិជា
មួយសហគមន៍អង្គភាពអាជីវកម្មអន្តរជាតិនិយាយរួម និងមជ្ឈមណ្ឌលជាតិដើម្បី
APEC និងអង្គភាពអាជីវកម្មអាមេរិក និយាយដោយឡែក ក្នុងសកម្មភាពទាំងឡាយ
ក្នុងឆ្នាំ APEC ២០១៧។ ឯកអគ្គរដ្ឋទូតក៏បានអំពាវនាវអោយសហគមន៍អង្គភាព
អាជីវកម្មអាមេរិកបន្តគាំទ្រ រួមជាមួយវៀតណាម បង្កើតតំលៃថ្មី សំរាប់ APEC ធា
នាការអភិវឌ្ឍន៍ និងជោគជ័យរបស់ APEC ២០១៧៕