APEC ជំរុញខ្លាំងការងារជួយឧបត្ថម្ភប្រជាជននិងសហគមន៍សហគ្រាស

APEC ជំរុញខ្លាំងការងារជួយឧបត្ថម្ភប្រជាជននិងសហគមន៍សហគ្រាស - ảnh 1
APEC ជំរុញខ្លាំងការងារជួយឧបត្ថម្ភប្រជាជននិងសហគមន៍សហគ្រាស

(VOV)_​សន្និសីទលើកទីមួយបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM 1) វេទិកា សហប្រតិបត្តិ
ការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក (APEC) ២០១៧បានបើកនាព្រឹកថ្ងៃ ទី២មិនា នៅទី
ក្រុង Nha Trang ខេត្ត Khanh Hoa។ ថ្លែងមតិនៅទីនេះ លោក Bui Thanh Son អនុរដ្ឋ
មន្ត្រីការបរទេសវៀតណាម ប្រធានបណ្ដាមន្ត្រីជាន់ខ្ពស់  វេទិកា សហប្រតិបត្តិការ
សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ២០១៧ បានអោយដឹងថា៖  ក្នុងរយៈពេល១២ថ្ងៃកន្លងទៅ
 បណ្ដាកិច្ចប្រជុំរបស់ក្រុមគណៈកម្មាធិការ ក្រុមការងារ បានពិភាក្សាអំពីអាទិភាព
 និងផែនការជាក់ស្ដែងសំរាប់ឆ្នាំ APEC ២០១៧។   លោក Bui Thanh Son បានអោយដឹងថា៖

          “ ក្នុងសន្និសីទ SOM លើកទីមួយ យើងបានស្ដាប់របាយការណ៍ និងប្រមូល ផ្តុំ
ពិភាក្សា ផ្លាស់ប្តូរ ចែករំលែកទស្សនះ ដើម្បីកសាងរបៀបវារះមួយសំរាប់ APEC ប្រ
កបដោយភាពល្អប្រសើរបំផុត។ ខ្ញុំរងចាំលទ្ធផលនៃសិក្ខាសាលា ជំនួប ពិភាក្សា ជ្រាល
ជ្រៅ អំពីរបៀបបង្កើនកិច្ចសហប្រតិបត្តិការរបស់ APEC សំដៅជំរុញ ការ អភិវឌ្ឍន៍
សកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្ម ក៏ដូចជាបើកទូលាយពាណិជ្ជកម្ម​វិនិ
យោគ ដើម្បីសមាជិក APEC ទាំងឡាយបានទទួលផលប្រយោជន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ