EU-វៀតណាម៖នាំទំនាក់ទំនងពាណិជ្ជកម្មឡើងកំរិតថ្មី
|
EU-វៀតណាម៖នាំទំនាក់ទំនងពាណិជ្ជកម្មឡើងកំរិតថ្មី |
(VOV)_នេះគឺជាប្រធានបទ នៃសិក្ខាសាលា ដោយក្រុមសមាជិកសភាមិត្តភាព
EU-វៀតណាម ស្ថានទូតវៀតណាមប្រចាំនៅបែល្ស៊ីក និងវិទ្យាស្ថានស្រាវជ្រាវ ទ្វីប
អឺរ៉ុប អំពីទ្វីបអាស៊ី រួមសហការរៀបចំឡើង នាថ្ងៃទី២៧ មេសា នៅទីក្រុង Brussels (ប្រទេសបែល្ស៊ីក)។ បណ្ដាអង្គសន្និសីទបានប្រមូលផ្តុំពិភាក្សាអំពីខ្លឹមសារស្នូល យ
ថាទស្សន៍ និងផលប្រយោជន៍ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU
(EVFTA) នឹងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ។ តាមបណ្ដាវាគ្មិនថា៖
ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មEU-វៀតណាម ជារូបសណ្ឋានអភិវឌ្ឍន៍ប្រកប
ដោយជោគជ័យ។ នាខែសីហា ២០១៥ វៀតណាមនិងEU ទទួលបានការព្រមព្រៀង
អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើគ្រប់ជ្រុងជ្រោយ (EVFTA)។ ទំនាក់ទំនង
ពាណិជ្ជកម្មរវាង EU-វៀតណាម បន្តអភិវឌ្ឍន៍ខ្លាំងក្លា បន្ទាប់ពីពេលដែល នាខែធ្នូ
ឆ្នាំ ២០១៥ សភាអឺរ៉ុប ( EP) បានឯកភាពអនុម័តទៅលើកិច្ចព្រមព្រៀងដៃគូ និងកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យ (PCA) ជាមួយវៀតណាម។ បណ្ដាកិច្ចព្រមព្រៀង
នេះបានបង្កកម្លាំងចលករ ចំពោះក្រុមហ៊ុនអឺរ៉ុបបង្កើនវត្តមាននៅទីផ្សារវៀតណាម
ហើយ EVFTA អាចបង្កើនតំលៃប្រាក់នាំចេញរបស់វៀតណាមទៅ EU ប្រមាណ
៤% /ឆ្នាំ និងការនាំចេញរបស់ EU ចូលមកវៀតណាម បានជាង ៣%ដែរ៕