Festival Hue ឆ្នាំ ២០១៤ បើកជាផ្លូវការ
|
Festival Hue ឆ្នាំ ២០១៤ បានបើកជាផ្លូវការ នាយប់ថ្ងៃទី ១២ មេសា (Image: nguyentandung.org) |
(VOVworld) – ដោយប្រធានបទ “បេតិក្ខភ័ណ្ឌវប្បធម៌ជាមួយសមាហរណកម្ម
និងការអភិវឌ្ឍន៍” Festival Hue ឆ្នាំ ២០១៤ បានបើកជាផ្លូវការ នាយប់ថ្ងៃទី ១២
មេសា នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម)។
ព្រឹត្តិការណ៍នេះនឹងអូសបន្លាយដល់ថ្ងៃទី ២០ មេសា។ Festival Hue លើកទី ៨
ឆ្នាំ ២០១៤ បានប្រមូលផ្តុំ កម្មវិធីសិល្បៈវិសេសវិសាលចំនួន ១ រយ ដែលតាង
នាមឲ្យអត្តសញ្ញាណវប្បធម៌ របស់តំបន់និមួយៗក្នុងទូទាំងប្រទេសវៀតណាម។
ក្រៅពីនោះ ក្រុមសិល្បៈចំនួន ៤៣ មកពីប្រទេស ៣៨ លើសកលលោកក៏បាន
ចូលរួម Festival Hue លើកនេះ។ ក្នុងក្របខ័ណ្ឌ Festival Hue ឆ្នាំ ២០១៤ នៅមាន
វេទិការជួបប្រាស្រ័យវប្បធម៌ អាស៊ីបូព៌ារ-អាមេរិកឡាទិននិងសន្និសីទរដ្ឋមន្ត្រី
ក្រសួងវប្បធម៌និងសិល្បៈនៃ បណ្ដាប្រទេស អាស៊ាន+៣ ផងដែរ។ អ្នកដឹកនាំ
កម្មវិធី Festival Hue ឆ្នាំ ២០១៤ សិល្បៈករប្រជាជន លោក Le Ngoc Cuong បាន
ឲ្យដឹងថា៖
“កម្មវិធីលើកនេះនឹងឧទ្ទេសនាមបេតិក្ខភ័ណ្ឌរួមទឹកដីនិងមនុស្សវៀតណាម។
ផ្នែក ទី ២ ឧទ្ទេសនាមអំពីសក្តានុភាពបេតិក្ខភ័ណ្ឌនៅទីក្រុង Hue។ ផ្នែកទី ៣
នឹងឧទ្ទេសនាមអំពីបេតិក្ខភ័ណ្ឌលើសកលលោកដើម្បីទស្សនិកជនចាប់អារម្មណ៍
អំពី ភាពវិសេសវិសាលរបស់ខឿនបេតិក្ខភ័ណ្ឌពិភពលោក។ ពិធីបើកលើកនេះ
នឹង បង្ហាញឲ្យទស្សនិកជនឃើញទីក្រុង Hue មានការផ្លាស់ប្តូរថ្មីទំនើបមួយ៕”