GDP ក្នុងត្រីមាសទីមួយឆ្នាំ ២០២៣ត្រូវបានប៉ាន់ប្រមាណថាកើន ៣,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២
(VOVWORLD) - អគ្គនាយកដ្ឋានស្ថិតិក៏បានឲ្យដឹងថា ទុនការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបដែលបានចុះបញ្ជីនៅវៀតណាមគិតត្រឹមថ្ងៃទី ២០ ខែមីនា សម្រេចបាន ៥,៤៥ ពាន់លានដុល្លារអាមេរិក។ តម្លៃប្រាក់នាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៧៩,២ ពាន់លានដុល្លារអាមេរិក។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ CPI បានកើន ៤,១៨%។
អគ្គនាយិកានៃអគ្គនាយកដ្ឋានស្ថិតិលោកស្រី Nguyen Thi Huong (រូបថត៖ baochinhphu.vn) |
នាព្រឹកថ្ងៃទី ២៩ ខែមីនា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ច សង្គមក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ តំណាងអគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការ និងវិនិយោគវៀតណាមបានឲ្យដឹងថា៖ ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានប៉ាន់ប្រមាណកើន ៣,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលក្នុងភូមិសាស្ត្រខេត្ត ក្រុងចំណុះមជ្ឈឹមសរុប (GRDP) បានកើននៅតាមខេត្តក្រុងចំនួន ៥៨/៦៣។
អគ្គនាយកដ្ឋានស្ថិតិក៏បានឲ្យដឹងថា ទុនការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបដែលបានចុះបញ្ជីនៅវៀតណាមគិតត្រឹមថ្ងៃទី ២០ ខែមីនា សម្រេចបាន ៥,៤៥ ពាន់លានដុល្លារអាមេរិក។ តម្លៃប្រាក់នាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៧៩,២ ពាន់លានដុល្លារអាមេរិក។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ CPI បានកើន ៤,១៨%។
តាមការព្យាករថា ក្នុងត្រីមាសទី ២ឆ្នាំនេះ សេដ្ឋកិច្ច-សង្គមវៀតណាមបន្តប្រឈមនឹងបញ្ហាសាកល្បងជាច្រើន។ ដើម្បីសម្រេចឲ្យគោលដៅកំណើនពេញមួយឆ្នាំគឺ ៦,៥% អគ្គនាយិកានៃអគ្គនាយកដ្ឋានស្ថិតិលោកស្រី Nguyen Thi Huong បានផ្តល់អនុសាសន៍ថា៖ “ក្រសួង ស្ថាប័នគ្រាប់ជាន់ថ្នាក់ចាំបាច់ត្រូវផ្តោតលើភាកិច្ចដូចជា៖ ត្រួតពិនិត្យជាប្រចាំ ដើម្បីដោះស្រាយការជំពាក់ជំពិនឲ្យទាន់ពេលវេលា ជំរុញផលិតកម្ម និងអាជីវកម្ម ជួយឧបត្ថម្ភទុនដល់សហគ្រាស។ ទន្ទឹមនឹងនោះ ទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី; កែសម្រួលគោលនយោបាយ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសប្រកបដោយគុណភាពខ្ពស់។ ជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាល ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ បន្តបង្កើនសកម្មភាពបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត អនុវត្តន៍គោលនយោបាយសុខុមាលភាពសង្គមប្រកបដោយប្រសិទ្ធភាពផងដែរ៕