Grand Prix ឆ្នាំ ២០២០ ទាក់ទាញភ្ញៀវទេសចរអូស្ត្រាលីជាច្រើន
(VOVWORLD) -ទីក្រុងហាណូយកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ ការប្រណាំងមួយ ក្នុងពានរង្វាន់ Grand Prix ដែលជាពានរង្វាន់ប្រណាំងរថយន្ត Formula 1 (F1) នាឆ្នាំ២០២០។
ពានរង្វាន់ប្រណាំងរថយន្ត Formula 1 (F1) |
នាបច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនសេវាកម្មរបស់អូស្ត្រាលីកំពុងផ្ដល់ការយកចិត្តទុកដាក់ និងមានបំណងចង់ស្វែងយល់អំពីព័ត៌ទាក់ទងនានា យ៉ាងស៊ីជម្រៅ ដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរមកកាន់វៀតណាមឲ្យទាន់ពេលវេលាក្នុងឱលកាសនេះផងដែរ។
ទីក្រុងហាណូយត្រូវបានជ្រើសរើសជាទីកន្លែងមួយដែលប្រព្រឹត្តិទៅពានរង្វាន់ Grand Prix ប្រណាំងរថយន្ត Formula 1 (F1) ហើយជាក្ដីសប្បាយរីករាយរបស់ប្រជាជនវៀតណាម ដោយសារនេះគឺជាការប្រណាំងរថយន្តជួរមុខលើពិភពលោក។ មានក្រុមហ៊ុនទេសចរណ៍ជាច្រើន ក្នុងនោះមាន Motorsport Shop ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មអំពីបណ្ដាពានរង្វាន់ប្រណាំងរថយន្ត ម៉ូតូលើទូទាំងពិភពលោករបស់ អូស្រ្តាលី មានផែនការមកកាន់វៀតណាម។ លោក Patrick Wedge អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Motorsport Shop បានឲ្យដឹងថា៖
វៀតណាមគឺជាគោលដៅ ១ គួរឲ្យទាក់ទាញសម្រាប់មនុស្សគ្រប់រូប។ នៅពេលភ្ញៀវទេសចរណ៍មកកាន់វៀតណាមជាលើកដំបូង ហើយទទួលបានបទពិសោធន៍គួរឲ្យជក់ចិត្តជាច្រើននោះពួកគេអាចវិលត្រឡប់មកវិញជាច្រើនដងទៀត។ ហេតុដូច្នេះហើយ ខ្ញុំមានគោលបំណងថាភ្ញៀវទេសរណ៍អញ្ជើញទៅទស្សនា Grand Prix ផង និងទទួលបានបទពិសោធន៍នៃសេវាកម្មទេសចរណ៍ដ៏ល្អនៅវៀតណាមផងដែរ៕