|
Hoi An ស្វាគម Festival បេតិកភ័ណ្ឌ Quang Nam ឆ្នាំ២០១៣ (Internet)
|
VOV-ក្នុងក្របខ័ណ្ឌ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥ឆ្នាំ២០១៣ នាព្រឹកថ្ងៃទី២២មិថុនានៅទីក្រុង Hoi An បានប្រព្រឹត្តទៅសន្និសីទ “ជួបប្រាស្រ័យរវាងដំបន់និងអង្គទូត”។ សន្និសីទបានទាក់ទាញដំណាងជិត១២០នាក់ចូលរួម ប្រមូលផ្ដុំពិភាគ្សាលើខ្លឹមសារចំនួន៣គឺអភិវឌ្ឍន៍ចីរភាពសេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍និងប្រើប្រាស់ប្រភពធនធានមនុស្ស អភិវឌ្ឍន៍វប្បធម៍និងទេសចរណ៍។ លោកស្រី
Nguyen Phuong Nga អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានឲ្យដឹងថា៖
“វេទិការនេះជាឱកាសដើម្បីបណ្ដាអង្គភាពអាជីវកម្មថ្នាក់ដឹកនាំរបស់ដំបន់វៀតណាមទាក់ទិនជាមួយអង្គទូត ឯកអគ្គរដ្ឋទូត។ តាមរយៈនោះអាចឧទ្ទេសនាមអំពីឧត្តមភាពសក្ដានុភាពសហប្រតិបត្តិការគោលនយោបាយអភិវឌ្ឍន៍របស់ដំបន់
ខ្លួន។”
នាយប់ថ្ងៃដ៏ដែល នៅរោងល្ខោន Hoi An ខេត្ត Quang Nam Festival បេតិកភ័ណ្ឌ
Quang Nam លើកទី៥ឆ្នាំ២០១៣បានបើកជាផ្លូវការ។ Festival បានប្រព្រឹត្តចាប់ពីថ្ងៃទី
២២ដល់ថ្ងៃទី២៦មិថុនា ជាទិវាមហោស្រពរបស់បណ្ដាបេតិកភ័ណ្ឌវប្បធម៍បណ្ដា
ប្រទេសអាស៊ាននិងបេតិកភ័ណ្ឌនៅគ្រប់ទិសទីរបស់វៀតណាម។ លោក Dinh Hai នាយកមន្ទីវប្បធម៍កីឡានិងទេសរណ៍ខេត្ត Quang Nam និងជាអនុប្រធានគណៈ
ចាត់តាំងបានឲ្យដឹងថា៖
“ដល់ឥឡូវនេះ អាចនិយាយបានកម្មវិធីដែលបានដាក់ចេញទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍។ មុនបង្អស់គឺការងារត្រៀមរៀបចំរបស់អង្គភាព
នានា ទី២គឺផ្នែកត្រៀមរៀបចំរបស់ដំបន់និងផ្នែកត្រៀមរៀបចំរបស់មិត្តនៅអង្គភាព
បរទេស។ រីឯខេត្ត Quang Nam បានធ្វើអស់ពីកំលាំងកាយចិត្តដើម្បីបង្កលក្ខណៈល្អបំផុតសំរាប់ការទទួលបណ្ដាអង្គភាពចូលរួមក៏ដូចជាភ្ញៀវទេសចរណ៍មកនឹង
ខេត្ត Quang Nam ក្នុងដំណាក់កាលនេះ៕”