|
គណៈប្រតិភូវៀតណាមនៅសម័យប្រជុំនេះ |
(VOVworld) - នាថ្ងៃទី៩ មិថុនា នៅសម័យប្រជុំលើកទី២៧របស់ក្រុមប្រឹក្សាសម្រប
សម្រួលអន្តរជាតិកម្មវិធីមនុស្សនិងជីវមណ្ឌលនៃអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្ប
ធម៌អ.ស.ប UNESCO (ICC MAB) ជីវមណ្ឌលបំរុង Lang Biang នៅ មណ្ឌលទេស
ចរណ៍ Da Lat ខេត្ត Lam Dong ស្ថិតនៅតំបន់ Tay Nguyen ភាគ កណ្ដាលវៀតណាម
ត្រូវបាន UNESCO ទទួលស្គាល់ជាជីវមណ្ឌលបំរុង ពិភពលោក។ថ្លែងមតិនៅទីនេះ
អនុប្រធានខេត្ត Lam Dong លោក Pham S បានសន្យាអនុវត្តគំរោងការណ៍និងផែន
ការគ្រប់គ្រងនានាដើម្បីអភិរក្សនិង អភិវឌ្ឍន៍ប្រកបដោយជោគជ័យជីវមណ្ឌលបំរុង
Lang Biang។
ជីវមណ្ឌលបំរុងពិភពលោក Lang Biang មានផ្ទៃដីជាង២៦៥ពាន់ហិកតា ស្ថិតនៅ
ប៉ែកខាងជើងខេត្ត Lam Dong។ទីនេះរក្សាទុករាល់តំលៃដ៏វិសេសវិសាលអំពីជីវ
សាស្ត្រចម្រុះ ទេសភាពធម្មជាតិសម្បូរបែបលាយឡំនឹងបរិយាកាសវប្បធម៌គង
ឃ្មោះ Tay Nguyen ដែលត្រូវបាន UNESCO ទទួលស្គាល់ជាកេរ្តិ៍ដំណែល វប្បធម៌
អរូបីតំណាងរបស់មនុស្សលោក៕