Logistic មានតួនាទីសំខាន់សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម

(VOVWORLD) -ចំណាយសម្រាប់ Logistic របស់វៀត ណាមស្មើនឹង ២០,៩% នៃផលិតផលក្នុង ស្រុកសរុប (GDP) ជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលប៉ះពាល់ដល់ការប្រកួតប្រជែង នៃខឿនសេដ្ឋកិច្ចវៀត ណាម។ 
Logistic មានតួនាទីសំខាន់សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ

នេះជាបញ្ហាត្រូវបាននាំចេញនៅក្នុង សន្និសីទទូទាំងប្រទេសស្តីពី Logistic ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ខែមេសា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc។ ចូលរួមក្នុងសន្និសីទនៅមានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា រួមទាំងសហគ្រាស ជំនាញការសេដ្ឋកិច្ចជាតិនិងអន្តរជាតិផងដែរ។

        អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានតម្រូវឲ្យស្ថាប័នមានសមត្ថកិច្ចទាំងអស់ គប្បីយល់ច្បាស់អំពី Logistic ។ ពោលគឺ Logistic មិនត្រឹមតែជាសេវាដឹកជញ្ជូនប៉ុណ្ណោះទេ រួមទាំងមានសេវា កម្មជាច្រើនទៀត ដូចជាឃ្លាំងផ្ទុកទំនិញ ការវេចខ្ចប់ ការគ្រប់គ្រងទំនិញដែល ត្រូវខូចខាតជាដើម៖ “យើងត្រូវតែដឹងថាបន្ទុកចំណាយគឺជាឧបសគ្គដ៏ធំបំផុតសម្រាប់សហគ្រាសវៀតណាមនាបច្ចុប្បន្ននេះ ក្នុងនោះចំណាយ logistic ខ្ពស់ក៏ជាឧបសគ្គប៉ះពាល់ ដល់ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច វៀតណាមដែរ។ លើសពីនេះទៅទៀត ការវិនិយោគមិនទាន់សមស្របរវាងមធ្យោបាយដឹកជញ្ជូន ព្រមទាំងការតភ្ជាប់ អន់ខ្សោយ បានធ្វើឲ្យចំណាយ ដឹកជញ្ចូននិង logistic កើនឡើងដែរ”។

        លោកនាយករដ្ឋមន្ត្រីបានអះអាងថា logistic មានតួនាទីសំខាន់សម្រាប់ ខឿនសេដ្ឋកិច្ចវៀតណាម។ តាមនោះ រដ្ឋាភិបាលបានអនុម័តនូវផែនការសកម្មភាពសំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនិងអភិវឌ្ឍន៍សេវាកម្ម logistic របស់វៀតណាមដល់ឆ្នាំ២០២៥៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ