Sa Pa អភិវឌ្ឍន៍អចលនវត្ថុទេសចរណ៍

          (TTXVN)_តាមប្រភពព័ត៌មាន ពី គណះកម្មាធិការប្រជាជនស្រុក Sa Pa ទីក្រុង
 Lao Cai ថា៖ បន្តាប់ពីគំរោងការណ៍រៀបចំដែនដី​នគរូបនីយ​កម្ម​Sapa ដល់ឆ្នាំ ២០៣០  ត្រូវបានរដ្ឋាភិបាលវៀតណាមអនុម័ត ​វិនិយោគិនអចលនាវត្ថុមួយចំនួន បានមកស្រាវ
ជ្រាវ  និង មានផែនការដាក់ទុនចូលក្នុងទីផ្សារពោពេញទៅដោយសក្ដានុភាព​នេះ។ សម្ព័ន្ធក្រុមហ៊ុន Truong Giang បានសម្រេចចិត្តវិនិយោគ ទឹកប្រាក់ចំនួន ១ ២០០ ពាន់
លាន​ដុង​ចូលក្នុងគំរោងការ Mercure Sapa Resort & Spa។ គំរោងការណ៍នេះ​មានផ្ទៃដី  ជាង ៤៧ ហិកតា ជាប្រព័ន្ធផ្ទះ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមផ្សុំជាមួយ មណ្ឌល
សម្រាក់បំប៉ន់កាយ សណ្ឋាគារ។ នាបច្ចុប្បន្ន នៅក្នុងភូមិ​សាស្ត្រស្រុក មានគំរោង ការណ៍អចលនវត្ថុ ទេសចរណ៍ រាប់សិបគំរោងការណ៍ ដោយមានទុនវិនិយោគ ចំនួន 
ពី រាប់សិប ដល់រាប់រយ ពាន់លានដុង ដែលត្រូវបានអនុម័ត។

Sa Pa អភិវឌ្ឍន៍អចលនវត្ថុទេសចរណ៍ - ảnh 1
Sa Pa អភិវឌ្ឍន៍អចលនវត្ថុទេសចរណ៍(internet)

          ចំពោះវិនិយោគិននានា Sapa ជាទីផ្សារទេសចរណ៍ពោពេញទៅដោយសក្ដានុភាព​។​ បរិមាណភ្ញៀវទេសចរណ៍កើនឡើងជារៀងរាល់ឆ្នាំ ពីរាប់មឹននាក់​នាឆ្នាំ ​២០០៣។ រហូត មកដល់សព្វថ្ងៃនេះ Sapa បានទទួលភ្ញៀវទេសចរណ៍នៅក្នុង និងក្រៅប្រទេសជាង  ៨
សែន នាក់ ក្នុង១ឆ្នាំ។ ក្នុងនោះ ពីដើមឆ្នាំមក បានមានភ្ញៀវទេសចរណ៍ជាង៥សែននាក់ បានមកទស្សនា Sapa៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ