UNDP ត្រៀមខ្លួនជាស្រេចបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និង​រួម​ដំណើរ​ជាមួយ​វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍នាពេលខាងមុខ

(VOVWORLD) - វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមយ៉ាងស៊ីជម្រៅជាង ក្នុងដំណើរការតាក់តែងគោលនយោបាយ និងរាល់ការខិតខំប្រឹងប្រែងជួយឧបត្ថម្ភដល់ការអភិវឌ្ឍក្នុងតំបន់របស់ UNDP។
UNDP ត្រៀមខ្លួនជាស្រេចបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និង​រួម​ដំណើរ​ជាមួយ​វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍នាពេលខាងមុខ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងលោក Achim Steiner អគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) (រូបថត៖ VNA)

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ ខែមេសា បានជួបពិភាក្សាការងារជាមួយលោក Achim Steiner អគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

នៅក្នុងជំនូបធ្វើការនេះ លោកអគ្គនាយក Achim Steiner បានវាយតម្លៃថា ក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងជូបប្រទះនឹងបញ្ហាប្រឈម និងការសាកល្បងជាច្រើននោះ បណ្ដាប្រទេសកាន់តែត្រូវផ្ដោតសំខាន់លើបញ្ហាអភិវឌ្ឍន៍ ក្នុងនោះមានការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ជាក់ពីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការជួយដល់បណ្ដាប្រទេសស្ដីពីផ្នែកចំណេះដឹង បច្ចេកវិទ្យា ការលើកកម្ពស់សមត្ថភាពសំដៅអនុវត្តន៍កម្មវិធីនេះ និងយុទ្ធសាស្ត្រ ផែនការនៅថ្នាក់តំបន់ និងប្រទេស។ លោកបានសង្កត់ធ្ងន់ថា UNDP ត្រៀមខ្លួនជាស្រេចបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍នាពេលខាងមុខ

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ UNDP ក្នុងការអភិវឌ្ឍ ព្រមទាំងសង្តក់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមយ៉ាងស៊ីជម្រៅជាង ក្នុងដំណើរការតាក់តែងគោលនយោបាយ និងរាល់ការខិតខំប្រឹងប្រែងជួយឧបត្ថម្ភដល់ការអភិវឌ្ឍក្នុងតំបន់របស់ UNDP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ