VEPR៖កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨អាចទទួលបាន៦,៦៥%

(VOVWORLD) -កំណើន GDP របស់វៀត ណាមក្នុងឆ្នាំ២០១៨ គ្រោងនឹងទទួលបានក្នុងកម្រិត ៦,៦៥%។


ប៉ុន្តែខឿនសេដ្ឋកិច្ចវៀតណាមនៅចំពោះមុខការសាកល្បងជាច្រើន ដើម្បីអាចទទួលបានកម្រិតកំណើនពោលខាងលើ។ នៅក្នុងសិក្ខាសាលាប្រកាសរបាយ ការណ៍ម៉ាក្រូសេដ្ឋកិច្ចត្រីមាសទី៤និងឆ្នាំ២០១៧ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (VEPR) រៀបចំឡើងនាព្រឹកថ្ងៃទី១៦មករា នៅទីក្រុងហាណូយ VEPR បានចាត់ទុកថា ឆ្នាំ២០១៧ជាឆ្នាំជោគជ័យរបស់វិស័យសេដ្ឋកិច្ចវៀតណាម ដោយសម្រេចបានគោលដៅសេដ្ឋកិច្ចសង្គមចំនួន១៣ដោយរដ្ឋសភាដាក់ចេញ។ ក្នុង នោះ កំណើនសេដ្ឋកិច្ច GDP ទទួលបាន៦,៨១% គឺខ្ពស់ជាងគោលដៅដែលរដ្ឋសភា ដាក់ចេញគឺ៦,៧%។ ក្រុមស្រាវជ្រាវរបស់ VEPR បានពិនិត្យថា ក្នុងឆ្នាំ២០១៨នេះ ការកែទម្រង់របៀបរបបសំដៅកែលំអបរិយាកាសវិនិយោគរបស់រដ្ឋាភិបាលនោះ ត្រូវ បានរឹពឹងទុកថា នឹងបន្តពង្រីកប្រសិទ្ធភាពនិងជួយឧបម្ថម្ភសកម្មភាពធ្វើអាជីវកម្ម ផងដែរ៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ