VOV រៀបចំពិធីរំលឹកខួបទិវា​វិទ្យុពិភពលោក ក្រោមប្រធានបទ "វិទ្យុ និងភាពជឿជាក់"

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ កុម្ភៈ នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានប្រារព្ធពិធីរំលឹកខួបទិវាវិទ្យុពិភពលោកដោយប្រធានបទ “វិទ្យុនិងភាពជឿជាក់”និងកិច្ចសន្ទនាពិសេសស្ដីពីតួនាទី និងទិសដៅនៃវិទ្យុក្នុងយុគសម័យថ្មី ដើម្បីវិទ្យុតែងតែជា ឧបករណ៍គួរឲ្យជឿទុកចិត្តជាមួយមិត្តអ្នកស្ដាប់វិទ្យុ។ 
VOV រៀបចំពិធីរំលឹកខួបទិវា​វិទ្យុពិភពលោក ក្រោមប្រធានបទ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien

នៅក្នុងកិច្ចសន្ទនានេះ អ្នកជំនាញទាំងជាតិ និងអន្តរជាតិសុទ្ធតែបានអះអាងថាវិទ្យុនៅតែជាប្រភពព័ត៌មានឆាប់រហ័ស គួរឲ្យជឿទុកចិត្ត មានសេវាគ្រប់ដណ្ដបយ៉ាងទូលំទូលាយ ប៉ុន្តែចាំបាច់ត្រូវបន្តពង្រីកគុណសម្បត្តិដោយឡែក ដើម្បីទាក់ទាញសាធារណជនថែមទៀត។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានអះអាងថា៖ “ក្នុងយុគសម័យព័ត៌មាននេះ តួនាទីដ៏សំខាន់បំផុតរបស់វិទ្យុគឺជាប្រភពព័ត៌មានគួរឲ្យជឿទុកចិត្ត។ នេះគឺជាមូលហេតុ ដែល UNESCO បានលើកយកប្រធានបទនៃទិវាវិទ្យុពិភពលោកឆ្នាំនេះ គឺ "វិទ្យុ និងភាពជឿជាក់"។ នេះក៏ជាកិច្ចសន្ទនាដ៏ពិសេសសម្រាប់អ្នកកាសែតរបស់វិទ្យុសម្លេងវៀតណាមនៅទូទាំងប្រទេស ធ្វើការចែករំលែកបទពិសោធន៍ និងរួមគ្នារិះរកទិសដៅថ្មីសម្រាប់វិទ្យុ ដើម្បីបន្តអះអាងពីតួនាទីនៃវិទ្យុ ពោលគឺនៅតែដើរតួនាទីតម្រង់ទិសដៅព័ត៌មានក្នុងសង្គម ហើយទទួលបានចំណាប់អារម្មណ៍ពីសំណាក់មិត្តអ្នកស្ដាប់យ៉ាងច្រើនកុះករផងដែរ”។

VOV រៀបចំពិធីរំលឹកខួបទិវា​វិទ្យុពិភពលោក ក្រោមប្រធានបទ កិច្ចសន្ទនាពិសេសស្ដីពីតួនាទី និងទិសដៅនៃវិទ្យុក្នុងយុគសម័យថ្មី

នៅក្នុងកិច្ចសន្ទនា ក្រុមអ្នកជំនាញបានអះអាងថា សារព័ត៌មាននិយាយរួម និងវិទ្យុគប្បីធ្វើការផ្លាស់ប្ដូរខ្លួន ពង្រីកគុណសម្បត្តិដោយឡែករបស់ខ្លួន ផ្សាយ ព័ត៌មានយ៉ាងឆាប់រហ័ស ត្រឹមត្រូវ គួរឲ្យជឿទុកចិត្ត និងទាក់ទាញដើម្បីបង្កើនទំនុកទុកចិត្តពីសំណាក់សាធារណជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ