VOV រំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបង្កើត
|
VOV រំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបង្កើត (Image: VOV) |
(VOVworld) - នាព្រឹកថ្ងៃទី ៧ កញ្ញា វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីរំលឹក
ខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបង្កើតដ៏មហោឡារឹក នៅទីក្រុងហាណូយ
(ថ្ងៃទី ៧ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០១៥)។ ពិធីរំលឹកខួបត្រូវបាន
ផ្សាយផ្ទាល់នៅកាណាល់ផ្សាយព្រឹត្តិការណ៍នយោបាយចម្រុះ VOV ១ នៃវិទ្យុ
សំលេងវៀតណាម។ ក្នុងឱកាសនេះ វិទ្យុសំលេងវៀតណាមទទួលបាន
គ្រឿងឥស្សរិយ៍សឯករាជ្យថ្នាក់ទី ១។ ក្នុងរយៈពេល ៧០ ឆ្នាំកសាងនិងអភិវឌ្ឍន៍
វិទ្យុសម្លេងវៀតណាមជានិច្ចកាលរួមដំណើរជាមួយប្រទេសជាតិ។ វិទ្យុសម្លេង
វៀតណាមគឺជាសម្លេងរបស់បក្សរដ្ឋរដ្ឋាភិបាលនិងរបស់ប្រជាជន វៀតណាម។
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ឧបនាយករដ្ឋមន្ត្រី
លោក Vu Duc Dam រួមជាមួយតំណាងនៃក្រសួងផ្នែកផ្សេងៗ ទៀតបានចូលរួម
ពិធីនេះ។ ថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang
Tien បានឲ្យដឹងថា៖
“វិទ្យុសម្លេងវៀតណាមទទួលបានការបោះជំហានយ៉ាងខ្លាំងក្លាទាំងខាង
គុណភាពផងនិងរូបសណ្ឋានផង។ គិតតាំងពីកម្មវិធីផ្សាយក្នុងរយៈពេល ៩០
នាទីរហូតមកដល់ពេលនេះ VOVបានផ្សាយកម្មវិធីចំនួន ២៥០ ក្នុងរយៈពេល
៦ រយម៉ោងជារៀលរាល់ថ្ងៃ បំរើមុខសញ្ញាគ្រប់ស្រទាប់ក្នុងសង្គម ក្របដណ្តប់
រលក ផ្សាយសំលេងនៅជិត ៩៨% ទីប្រជុំជន នៅសមុទ្រខាងកើតនិងលើ
ពិភពលោក។ VOV បានអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការផ្សាយសម្លេងលើ
បណ្តាញ អ៊ីនធឺណែតនិងរយៈផ្កាយរណប។ អាស្រ័យដោយនោះ VOV
បានឆ្លងកាត់រាល់ នាំសម្លេងរបស់ប្រទេសវៀតណាមទៅកាន់ប្រទេស
ទាំងឡាយលើពិភពលោក។”
ថ្លែងមតិនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam
បានអបអរសាទរ និងលើកដំកើងបណ្ដាស្នាដៃររបស់គ្រប់ជំនាន់ថ្នាក់ដឹកនាំ
កម្មាភិបាល អ្នកយកព័ត៍មាន អ្នកបច្ចេកទេស សិល្បករ និងបុគ្គលិកវិទ្យុ
សម្លេងវៀតណាម៖
“ តម្រូវការអំពីព័ត៍មានទាន់ពេលវេលា ត្រឹមត្រូវ និងត្រូវទាក់ទាញទឹក
ចិត្តចំពោះក្រុមមិត្តអ្នកស្ដាប់និមួយៗ ទស្សនិកជនម្នាក់ៗ មិនគ្រាន់តែតម្រូវអោយ
មានជាការយល់ដឹង ឬទ្ធានុភាព សកម្ម ប៉ុណ្ណោះទេ ថែមទាំង លក្ខណះជំនាញ
ខ្ពស់ របស់អ្នកកាសែតម្នាក់ៗ នៃវិទ្យុសម្លេងវៀតណាមទៀតផង។ “
ក្នុងឱកាសនេះ វិទ្យុសម្លេងវៀតណាមត្រូវបានប្រគល់គ្រឿងឥស្សារិយសន៍ឯករាជ្យ ថ្នាក់ទី១ជាលើកទី២។ និងប្រធានរដ្ឋក៏បានប្រគល់ជូនគ្រឿងឪស្សារិយសន៍ឯករាជ្យ ថ្នាក់ទី៣ សំរាប់អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang
Tien ផងដែរ៕