WEF ASEAN 2018៖ វេទិកាបើកចំហក្រោមប្រធានបទ “អាស៊ាន៤.០សម្រាប់យើងទាំងអស់គ្នា”

(VOVWORLD) - វេទិកាបើកចំហក្រោមប្រធានបទ “អា ស៊ាន៤.០សម្រាប់យើងទាំងអស់គ្នា” ជាសកម្មភាពដើមដំបូងក្នុងក្របខ័ណ្ឌនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអា ស៊ាន (WEF ASEAN 2018) ដែលបានប្រារពនាព្រឹកថ្ងៃទី ១១ខែកញ្ញានៅទីក្រុងហាណូយ។ 
WEF ASEAN 2018៖ វេទិកាបើកចំហក្រោមប្រធានបទ “អាស៊ាន៤.០សម្រាប់យើងទាំងអស់គ្នា” - ảnh 1តំណាងដែលចូលរួមក្នុងវេទិកា (រូបថតៈ TTXVN) 

វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសវៀត ណាមដោយមានការចូលរួមពីអ្នកវិទ្យាសាស្រ្ត អ្នកជំនាញការបច្ចេកវិទ្យា សហគ្រិនចាប់ផ្តើមអាជីពនិងយុវជន និស្សិតដែលតំណាងឲ្យជំនាន់ក្មេងជំនាន់វ័យក្មេងរបស់ វៀតណាម។

ថ្លែងនៅក្នុងវេទិកានេះ សាស្ត្រាចារ្យ លោក Klaus Schwab ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ WEF បានសង្កត់ធ្ងន់ថា បដិវត្តន៍ឧស្សាហកម្មលើកទីបួនបានបង្កើតឲ្យមានភាពខុសប្លែកគ្នានៅពេលដែលលើកកម្ពស់បច្ចេកវិទ្យា ទៅជាកម្រិតថ្មីទាំង មូលនិងធ្វើឲ្យមានការផ្លាស់ប្តូររូបសណ្ឋានធ្វើអាជីវកម្ម និងការប្រកួតប្រជែងរបស់ សហគ្រាសនានាលើទូទាំងពិភពលោក។ ប្រការនេះទាមទារឲ្យប្រទេសទាំងអស់ត្រូវចេះបត់បែនតាមកាលៈទេសៈ។ លោក Klaus Schwab បានឲ្យដឹងថា៖ “នាពេលអនា គត ប្រទេសជោគជ័យជាប្រទេសក្តាប់ជាប់ឱកាសដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤ នាំមក។ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបន្សាំនេះ គឺត្រូវយល់ដឹងយ៉ាងត្រឹមត្រូវអំពីសារៈសំខាន់នៃបដិវត្តន៍ឧស្សាហកម្មលើកទីបួនដោយប្រមូលធនធានទាំងអស់ដើម្បីត្រៀមក្តាប់ជាប់ឱកាសឲ្យបានល្អបំផុត។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងអស់ត្រូវបង្កើតយន្តការចាំបាច់និង លើកទឹកចិត្តស្មារតីរបស់សហគមន៍សហគ្រិនក្នុងសង្គមផងដែរ”។

WEF ASEAN 2018៖ វេទិកាបើកចំហក្រោមប្រធានបទ “អាស៊ាន៤.០សម្រាប់យើងទាំងអស់គ្នា” - ảnh 2 រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Chu Ngoc Anh ថ្លែងមតិក្នុងវេទិកា (រូបថតៈ TTXVN)

ដោយអះអាងនូវទស្សនៈរបស់វៀតណាមដែលចាត់ទុកការកំណត់ ឱកាសនិងបញ្ហាប្រឈមក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន គឺជាមធ្យោបាយលឿននិងមានប្រសិទ្ធភាពបំផុតដើម្បីបង្កើតទម្លាប់ កាត់បន្ថយអំពីកម្រិតអភិវឌ្ឍន៍ជាមួយប្រទេសដទៃក្នុងពិភពលោក រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ “នាពេលកន្លងទៅនេះ រដ្ឋាភិបាលវៀតណាមបានកំណត់សហគ្រាស ក្នុងនោះមានសហគ្រាសចាប់ផ្តើមអាជីព ដែលជាមុខសញ្ញាស្នូលនៃខឿនសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងការច្នៃប្រឌិតជាកម្លាំងចលករ បម្រើ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងពេលជាមួយគ្នានេះដែរក៏បានបង្កើនលទ្ធភាពអភិក្រមជាមួយបដិវត្តន៍ឧស្សាហកម្មលើកទីបួន។ រហូតមក ដល់ពេលនេះវៀតណាមបានបង្កើតជាសារវ័ន្ននិងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ដែលបានទាក់ទាញប្រភពធនធានមនុស្សជាជំហានដំបូងទាំងក្នុងនិងក្រៅប្រទេស”។

នៅក្នុងវេទិកាបើកចំហនេះ អ្នកវិទ្យាសាស្ត្រ អ្នកឯកទេស សហគ្រាសចាប់ផ្តើមអាជីវកម្ម  យុវជននិងសិស្សនិស្សិតបានជួបជុំគ្នាដើម្បីពិភាក្សានូវគំនិតផ្តួចផ្តើមដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាននិងដៃគូជាសកលដើម្បីធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយទៅជាមជ្ឈមណ្ឌលច្នៃចាប់ផ្តើមអាជីវកម្ម ម្ចាស់ការនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព នៃសមិទ្ធផលរបស់បដិវត្តន៍ឧស្សាហកម្មលើកទី បួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ