កងទ័ពនិងប្រជាជនកោះ Song Tu Tay ត្រៀមរៀបចំទទួលបុណ្យតេតប្រពៃណី

កងទ័ពនិងប្រជាជនកោះ Song Tu Tay ត្រៀមរៀបចំទទួលបុណ្យតេតប្រពៃណី - ảnh 1
កងទ័ពនិងប្រជាជនកោះ Song Tu Tay ត្រៀមរៀបចំទទួលបុណ្យតេតប្រពៃណី (VOV)

Vovworld-ទោះបីជាឆ្ងាយពីដីគោកនិងជីវភាពរស់នៅមានការលំបាកនឿយ​ហត់ជា
ច្រើនក្តី ប៉ុន្តែក្នុងប៉ុន្មានថ្ងៃនេះ កម្មាភិបាលយុទ្ធជននិងប្រជាជននៅបណ្ដា​កោះ​នៃ
ប្រជុំកោះ Truong Sa ស្រុក Truong Sa ខេត្ត Khanh Hoa កំពុងសកម្ម​តៀម​ឲ្យបុណ្យតេត
ប្រពៃណីសុខសាន្តត្រាណពេញលេញដូចជាក្នុងដីគោក។

ជើងនាវា HQ996 របស់យោធភូមិភាគទី៤កងទ័ពជើងទឹកបានចូលចត់នៅ​កោះ Song
Tu Tay នាំយករាល់មុខទំនិញចាំបាច់ក្នុងឱកាសបុណ្យតេតប្រពៃណី​ដូចជានុំស្ករ ស្លឹកប្រទាលអង្ករដំណើបជាដើមមកនឹងកងទ័ពនិងប្រជាជន​លើ​កោះ។ កម្មាភិបាលយុទ្ធជននិងប្រជាជនលើកោះកំពុងសប្បាយរីករាយតុបតែង​បោះសំអាតដើម្បីអំណរនិទាឃៈរដូវ។ វរសេនីយ៍ឯក Nguyen Trong Binh ស្នងការ​​
នយោបាយកោះ Song Tu Tay ស្រុក Truong Sa ខេត្ត Khanh Hoa បាន​ឲ្យដឹងថា៖

“ឆ្នាំនេះយើងខ្ញុំនឹងបង្កើតបរិយាកាសសំរាប់កងទ័ពអំណរបុណ្យតេតប្រពៃណី
សប្បាយរីករាយកក់ក្ដៅបំផុត ដើម្បីកម្មាភិបាលយុទ្ធជនទទួលបុណ្យតេតនៅ
កោះ​ឆ្ងាយ​ក៏ដូច​ជាទទួលបុណ្យតេតជាមួយសាច់ញាត្តិនៅដីគោក។ យើងខ្ញុំនឹង
ហៅ​ទូរសព្ទមកផ្ទះកម្មាភិបាលយុទ្ធជនម្នាក់ៗដើម្បីជូនពរបុណ្យចូលឆ្នាំថ្មីដោយ
ផ្ទាល់ ទន្ទឹមនឹងនោះរាយការណ៍បរិយាកាសទទួលបុណ្យតេតនៅកោះ ដើម្បី
គ្រួសារកម្មាភិបាលយុទ្ធជននឹងនរចិត្តនិងតាមរយៈនោះតភ្ជាប់មនោសញ្ចេតនា
គ្រួសារជាមួយអង្គភាព រវាងដីគោកជាមួយកោះឆ្ងាយ។”

តាមវរសេនីយ៍ឯក Nguyen Trong Binh ថា ក្នុងឆ្នាំ២០១៣ ដោយសារធ្វើ​ល្អ​ការងារបង្កើនផលិតកម្មលើកោះ ដោយហេតុនេះក្នុងឱកាសបុណ្យតេត
ប្រពៃណី​ឆ្នាំនេះ កម្មាភិបាលយុទ្ធជននិងប្រជាជនលើកោះទទួលបុណ្យ
តេតយ៉ាងគ្រប់​គ្រាន់។ ក្នុងពេលនោះ បងស្រី Nguyen Thi Thanh Thoang
ប្រជាជនមួយនាក់​បាន​ឲ្យដឹងថា ឆ្នាំនេះគ្រួសារទទួលបុណ្យតេតមិនត្រូវ
បារម្មណ៍ខ្វះទឹកស្អាតទៀត​ឡើយពីព្រោះកោះបានសាងសង់ឲ្យគ្រួសារ
នីមួយៗអាងផ្ទុកទឹកមួយនិងអគ្គិសនី​ពីថាមពលខ្យល់បានផ្គត់ផ្គង២៤ម៉ោង
លើ២៤ម៉ោង។

   “ខ្ញុំបានឃើញថាមនោសញ្ចេតនារបស់កងទ័ពនិងប្រជាជនលើកោះកក់ក្តៅ
ណាស់។ ក្នុងពេលដែលគ្រួសារយើងខ្ញុំជួបការលំបាក កម្មាភិបាលយុទ្ធជន​
សុទ្ធតែ​យកចិត្តទុកដាក់ជួយឧបត្ថម្ភយើងខ្ញុំ។ រាត្រីចុងឆ្នាំនិងព្រឹកថ្ងៃទី១ចូល
ឆ្នាំថ្មីប្រពៃណី​យើង​ខ្ញុំរួមជាមួយកម្មាភិបាលយុទ្ធជនទៅវត្តអុធធូប។”

នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់កម្មាភិបាលនិងប្រជាជនលើកោះ Song Tu Tay និយាយដោយឡែកនិងឃុំកោះនានារបស់ស្រុកកោះ Truong Sa និង​យាយ​រួមបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ​ដោយការយកចិត្តទុកដាក់របស់ដីគោក កម្មាភិបាលយុទ្ធជននិងប្រជាជនលើស្រុកកោះ Truong Sa ហាក់ដូចជាបានបន្ថែម​ជំនឿជាក់កំលាំងពលំដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រស្រុកកំណើតនិង​ទទួលបុណ្យតេតប្រពៃណីមួយកក់ក្ដៅសប្បាយរីករាយដូចជាក្នុងដីគោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ