កិច្ចព្រមព្រៀង CPTPP និង EVFTA - ឥទ្ធិពលចំពោះផ្នែកតម្បាញកាត់ដេរវៀតណាម

(VOVWORLD) -ដើម្បីទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀង CPTPP នោះសហគ្រាសវៀតណាមត្រូវជំនះពុះពារលើការលំបាកជាច្រើនដែរ។
កិច្ចព្រមព្រៀង CPTPP និង EVFTA - ឥទ្ធិពលចំពោះផ្នែកតម្បាញកាត់ដេរវៀតណាម - ảnh 1ទិដ្ឋភាពសិក្ខាសាលា កិច្ចព្រមព្រៀង CPTPP និង EVFTA - ឥទ្ធិពលចំពោះផ្នែកតម្បាញកាត់ដេរវៀតណាម

នាព្រឹកថ្ងៃទី ១៨ កក្កដា សម្ព័ន្ធសមាគមតម្បាញកាត់ដេរវៀតណាមបានរៀបចំសិក្ខាសាលា "កិច្ចព្រមព្រៀង CPTPP និង EVFTA - រាល់ឥទ្ធិពលចំពោះផ្នែកតម្បាញកាត់ដេរវៀតណាម"។ នៅក្នុងសិក្ខាសាលានេះ តាមអ្នកជំនាញថា ឱកាសចំពោះផ្នែកតម្បាញកាត់ដេរវៀតណាម ពេលដែលកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)ចូលជាធរមានគឺធំធេងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀង CPTPP នោះសហគ្រាសវៀតណាមត្រូវជំនះពុះពារលើការលំបាកជាច្រើនដែរ។ ទន្ទឹមនឹងនេះដែរ គឺមានការលំបាកសាកល្បងអំពីនិន្នាការវិនិយោគដ៏ឆាប់រហ័ស និងខ្លាំងក្លារបស់វិនិយោគិនបរទេសចូលក្នុងទីផ្សារតម្បាញកាត់ដែរវៀតណាម។ ក្នុងពេលនោះ សហគ្រាសតម្បាញកាត់ដែរក្នុងស្រុក មានផលិតភាពពលកម្មទាបនៅឡើយ។ដូច្នេះ កម្លាំងប្រកួតប្រជែងរបស់សហគ្រាសវៀតណាមនៅទីផ្សារអន្តរជាតិនៅតែខ្សោយ បើប្រៀងនឹងសហគ្រាសបរទេស។

ប្រតិកម្មទៅវិញ

ផ្សេងៗ