កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក ត្រូវបានចុះហត្ថលេខាជាផ្លូវការ
|
កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក ត្រូវបានចុះហត្ថលេខាជាផ្លូវការ |
(VOV)_នាព្រឹកថ្ងៃទី៤កុម្ភះ នៅទីក្រុង Auckland , (ញូវសេឡែន) រដ្ឋមន្ត្រីក្រ
សួងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកចំនួន១២ ចូលរួមកិច្ច
ព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP)បានចុះហត្ថលេខា
ជាផ្លូវការ គូសសញ្ញាអំពីការបញ្ចប់ការចរចារ ហើយប្រទេសនិមួយៗអាចចាប់ផ្តើម
អនុម័តទៅលើបែបបទនានា។ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម
លោក Vu Huy Hoang បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀតណាម ចូលរួមពិធី
ចុះហត្ថលេខានេះ។ ថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខានេះ នាយករដ្ឋមន្ត្រីញូវសេ
ឡែន លោក John Key បានសម្ដែងនូវក្តីមោទនភាពដែលជាប្រទេសម្ចាស់ផ្ទះរៀប
ចំពិធីចុះហត្ថលេខានេះ ក៏ដូចជាបានចូលរួមដំណើការកសាង TPP ទាំងមូល។
លោកក៏បានចាត់ទុកថា៖TPPជួយឧបត្ថម្ភសេរីភាពពាណិជ្ជកម្ម និងបង្កលក្ខណះ
ងាយស្រួលថែមទៀត ក្នុងសកម្មភាពពាណិជ្ជកម្ម នៅលើតំបន់អាស៊ី ប៉ាស៊ីហ្វីក
ទាំងមូល និងនាំមកនូវផលប្រយោជន៍ច្រើនបំផុតសំរាប់ប្រទេសសមាជិកទាំង
១២ ក៏ដូចជា ប្រជាពលរដ្ឋប្រទេសនេះដែរ។
ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម បន្ទាប់ពីពិធីចុះ
ហត្ថលេខានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy
Hoang បានអោយដឹងថា៖ប្រទេសជាសមាជិកចំនួន១២ បានចូលរួមពិធីចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងTPPតាមគំរោង។ នេះជាចំណុចសំខាន់ដើម្បី TPPចូល
ជាធរមាន នាឆ្នាំ ២០១៨។
“ចំពោះវៀតណាមការចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPPនេះ ជាចំណុច
សំខាន់ ក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ពីព្រោះនេះគឺជា
លើកដំបូងយើងចូលរួមការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរីជំនាន់ថ្មី បទដ្ឋានខ្ពស់ដូចជា TPP ។ ប្រការនេះបានសរអោយឃើញថា
ក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល យើងមានជំហានរីកធំធាត់ធំ
ចាប់ពីពេលចូលរួមអាស៊ាន នាឆ្នាំ ១៩៩៥មក។ កិច្ចព្រមព្រៀង TPP នឹងនាំមក
នូវឱកាសធំធេងសំរាប់សេដ្ឋកិច្ចប្រទេសជាតិ។”
តាមការស្រាវជ្រាវរបស់អង្គការក្នុងនិងក្រៅប្រទេសបានចាត់ទុកថា៖វៀត
ណាមនឹងជាប្រទេសទទួលផលប្រយោជន៍ច្រើនបំផុត ក្នុងពេលចូលរួម TPP ពិ
សេសគឺក្នុងវិស័យពាណិជ្ជកម្មទំនិញ ទាក់ទាញសេវាកម្ម និងវិនិយោគ។ ឱកាស
ធំបំផុតនាបច្ចុប្បន្ន គឺវិស័យនាំចេញ។ តាមការព្យាករណ៍ TPP នឹងបង្កើនបន្ថែម
ប្រាក់នាំចេញចំនួន ៦៨ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០២៥៕