កិច្ចព្រមព្រៀងថាមពលនុយគ្លេអ៊ែរស៊ីវិល៖វៀតណាមនិងអាមេរិកមានផលប្រយោជន៍ដូចគ្នា
NHAT QUYNH - HUY HOANG -  
(VOV) /  
|
នាយិកានៃវិទ្យាស្ថានថាមពលនុយគ្លេអ៊ែរអាមេរិក លោកស្រី Carrl Berrigan |
(VOV)_នាពេលថ្មីៗនេះ បណ្ដាស្ថាប័នទាក់ទិនរបស់វៀតណាម និងអាមេរិក
បានផ្លាស់ប្តូរឯកសារដោយបញ្ជាក់អំពីសុពលភាពនៃកិច្ចព្រមព្រៀងថាមពលនុយគ្លេ
អ៊ែរស៊ីវិលរវាងប្រទេសទាំងពីរ ឬបានហៅថា៖កិច្ចព្រមព្រៀងលេខ១២៣។ នេះគឺជា
បែបបទចុងក្រោយដើម្បីភាគីទាំងពីរលាតត្រដាងអនុវត្តកិច្ចព្រមព្រៀងនេះ បើកចេញ
ឱកាសធំធេងសំរាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនុយគ្លេអ៊ែរ។ នាយិកានៃ
វិទ្យាស្ថានថាមពលនុយគ្លេអ៊ែរអាមេរិក លោកស្រី Carrl Berrigan វាយតំលៃអំពីយថា
ទស្សន៍សហប្រតិបត្តិការទ្វេភាគីដែលកិច្ចព្រមព្រៀង ១២៣ អាចនាំមកគឺ៖
“ កិច្ចព្រមព្រៀងលេខ១២៣ ជាឱកាសល្អអស្ចារ្យដើម្បីវៀតណាមនិងអាមេរិក
រួមសហការអភិវឌ្ឍន៍កម្មវិធីថាមពលនុយគ្លេអ៊ែរ១ប្រកបដោយសុវត្ថិភាព និងសន្តិ
សុខ។ នៅអាមេរិក រោងចក្រអគ្គីសនីនុយគ្លេអ៊ែររាប់រយកំពុងបានដំណើការដោយ
កំរិតសុវត្ថិភាព និងសន្តិសុខខ្ពស់។ នេះក៏គឺជាឱកាសដើម្បីបណ្ដាអង្គភាពអាជីវកម្ម
និងអ្នកផ្គត់ផ្គង់អាមេរិកចែករំលែកបទពិសោធន៍ក្នុងវិស័យនេះ ជាមួយវៀតណាម។”
តាមការប៉ាន់ស្មានរបស់ក្រសួងពាណិជ្ជកម្មអាមេរិកថា៖ទីផ្សារអគ្គីសនីនុយគ្លេ
អ៊ែរនៅវៀតណាមអាចនាំមកចំណូលអោយអង្គភាពអាជីវកម្មអាមេរិក ពី១០ ដល់២០
ពាន់លានដុល្លារអាមេរិក និងបង្កើតការងារធ្វើចំនួន៥ម៉ឹនសំរាប់ពលករអាមេរិកដែរ៕
NHAT QUYNH - HUY HOANG
-VOV