កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៧៣ ៤០ឆ្នាំក្រឡេកមើលឡើងវិញ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៧៣ ៤០ឆ្នាំក្រឡេកមើលឡើងវិញ។ - ảnh 1
កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៧៣


        VOV-នាព្រឹកថ្ងៃទី១៧មករានៅក្រុងហាណូយ មហាវិទ្យាល័យវិទ្យាសាស្ត្រ​
សង្គម​និងមនុស្សសាស្ត្រនៃសកលវិទ្យាល័យជាតិក្រុងហាណូយបានរៀបចំ​សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៧៣ ៤០
ឆ្នាំក្រឡេក​មើល​ឡើងវិញ។​ ថ្លែងមតិបើកសិក្ខាសាលា សាស្ត្រាចារ្សបណ្ឌិត
Nguyen Van Khanh នាយកមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ
នៃសកលវិទ្យាល័យជាតិក្រុងហាណូយ បានអះអាងថា កិច្ចព្រមព្រៀងទីក្រុង
បារីសឆ្នាំ​១៩៧៣​មិនត្រឹមតែជាព្រឹត្តិការណ៍មានអត្ថន័យដ៏ធំធេងចំពោះ
បុព្វហេតុដណ្ដើម​ឯករាជ្យប្រជាជាតិ ឯកភាពប្រទេសជាតិប៉ុណ្ណោះទេថែមទាំង
ជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដែលបង្កប់ទៅដោយខ្លឹមសារជាច្រើនអំពីសិល្បៈ
យោធា សិល្បៈចរចារនិងបណ្ដា​ទំនាក់ទំនងអន្តរជាតិផ្សេងៗទៀតផង។ ៤០ឆ្នាំក្រោយថ្ងៃចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀងទីក្រុងប៉ារីស បណ្ដាមេរៀន
អំពីសិល្បៈការទូតចរចារក្នុងសន្និសីទទីក្រុងប៉ារីសនៅ​មាន​តំលៃដ៏ដែលក្នុង
កាលៈទេសៈអន្តរជាតិនាបច្ចុប្បន្ន។

        “សិក្ខាសាលាលើកនេះនឹងមានទស្សនៈលើគ្រប់វិស័យនិងពហុទិសប្រមូល
ផ្ដុំ​ទៅលើខ្លឹមសារសំខាន់មួយចំនួន។ ទីមួយគឺកាលៈទេសប្រវត្តិសាស្ត្រ ការ
ប្រៀប​ធៀប​កំលាំងរវាងភាគីទាំងពីរនាំទៅដល់សន្និសីទបារីស។​ ទី២ គឺផល
ប្រយោជន៍​របស់​អាមេរិក​សហភាពស៊ូវៀត​ ចិន ក្នុងដំណើរការរបស់កិច្ចព្រម
ព្រៀងបារីស។ ទី៣គឺលទ្ធផលនិងតួនាទីរបស់កិច្ចព្រមព្រៀងបារីសក្នុងជ័យជំនះ
របស់វៀតណាមនិងកំលាំងសន្តិភាពលើពិភពលោក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ