កិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងដួងចិត្តមិត្ត ភ័ក្តអន្តរជាតិ
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាព្រឹកថ្ងៃទី ២៦ មករា នៅទីក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គ
ការមិត្តភាពវៀតណាម បានរៀបចំជំនួបប្រាស្រ័យស្ដីពី÷ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងដួងចិត្តមិត្តភក្តិអន្តរជាតិ។ ជំនួបប្រាស្រ័យនោះ ជាឱកាសដើម្បីបណ្ដាអ្នកដំណាង
បានជួបជាមួយបណ្ដាមិត្តជិតស្និទ្ធដែលបានចូលរួមចលនាប្រឆាំងសង្គ្រាម និងគាំទ្រខឿនឯករាជ្យ សេរីភាពរបស់វៀតណាម។ លោក Renato Darsie មកពីអ៊ីតាលី ជាជន
គាំទ្រវៀតណាម ពីបណ្ដាឆ្នាំ ១៩៦០ បានរំលឹកឡើងវិញថា÷
“ នាគ្រានោះ យើងខ្ញុំមានចលនាប្រឆាំងសង្គ្រាមនៅវៀតណាមជាច្រើនណាស់ ដូចជា÷ ចលនារបស់និស្សិត កសិករ …ជាដលម។ ថ្ងៃនោះ យើងខ្ញុំក៏មានចលនាបរិ់
ច្ចាកឈាមអោយប្រជាជនវៀតណាមទៀតផង។”
|
ជំនួបប្រាស្រ័យស្ដីពី÷ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងដួងចិត្តមិត្តភក្តិអន្តរជាតិ(http://www.vietnamplus.vn) |
ជំនួបប្រាស្រ័យស្ដីពី÷ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងដួងចិត្តមិត្តភ័ក្តអន្តរជាតិ
មិនគ្រាន់តែបង្កើតឡើងវិញបណ្ដាចលនាប្រឆាំងសង្គ្រាម គាំទ្រវៀតណាមរបស់ប្រជា
ជនលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងសម្ដែងនូវសកម្មភាពទាមទាឯករាជ្យ សេរីភាពសំរាប់ប្រជាជាតិ របស់ជនវៀតណាមនៅឯបរទេស។ លោក Nguyen Ngoc Tran ជនវៀតណាម១រូបនៅបារាំង ដែលបានមានការរួមវិភាគទានសកម្មក្នុងរយះពេលដំណើការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានចែករំឡែកថា÷
កិច្ចការរបស់យើងខ្ញុំគឺ បង្កលក្ខនះងាយស្រួលសំរាប់ក្រុមចរចារចំនួន២របស់វៀតណាម ក្នុងរយះពេលស្នាក់នៅបារាំង។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ជំរុញខ្លាំងការងារផ្សព្វផ្សាយក្នុងអាណិកជន ។ និងទី៣គឺ សាមគ្គីបណ្ដាចលនាអាណិកជនវៀតណាមស្នេហារជាតិ លើពិភពលោក ដើម្បីបង្កើតកំលាំងអោយចលនាប្រឆាំងសង្គ្រាម
និងសំណូមពរអាមេរិកដកទ័ពចេញពីវៀតណាម៕