កិច្ចសន្ទនា វិទ្យាសាស្ត្រ “ស្រាវជ្រាវ ពង្រីកតម្លៃឯកសារ ភស្តុតាងអធិបតេយ្យភាពកោះសមុទ្រវៀតណាម”
(VOVWORLD) -នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា សារមន្ទីប្រវត្តិសាស្រ្តជាតិវៀតណាមបានរៀបចំ កិច្ចសន្ទនា វិទ្យាសាស្ត្រ “ស្រាវជ្រាវ ពង្រីកតម្លៃឯកសារ វត្ថុតាងអធិបតេយ្យភាពកោះសមុទ្រវៀតណាម”។
កិច្ចសន្ទនា វិទ្យាសាស្ត្រ “ស្រាវជ្រាវ ពង្រីកតម្លៃឯកសារ
ភស្តុតាងអធិបតេយ្យភាពកោះសមុទ្រវៀតណាម” |
នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា សារមន្ទីប្រវត្តិសាស្រ្តជាតិវៀតណាមបានរៀបចំ កិច្ចសន្ទនា វិទ្យាសាស្ត្រ “ស្រាវជ្រាវ ពង្រីកតម្លៃឯកសារ វត្ថុតាងអធិបតេយ្យភាពកោះសមុទ្រវៀតណាម”។ នៅទីនេះ មតិរបស់អ្នកជំនាញការបានឲ្យដឹងថា រួមជាមួយការប្រមូលផ្ដុំឯកសារ វត្ថុតាង ដើម្បីបម្រើគោលដៅតស៊ូលើវិស័យគតិយុត្ត ហើយយើងក៏គម្បីយកចិត្តទុកដាក់ជាពិសេសដល់សកម្មភាពឃោសនា ផ្សព្វផ្សាយអំពីកិច្ចការពារ អធិបតេយ្យភាពកោះសមុទ្រវៀតណាម។ នាពេលខាងមុខគម្បីមានការឯកភាព ប្រមូលផ្ដុំទៅលើឯកសារបម្រើកិច្ចការអប់រំអំពីអធិបតេយ្យភាពកោះសមុទ្រ។ អញ្ជើញថ្លែងមតិនៅទីនេះ បណ្ឌិត Nguyen Nhaមកពីសមាគមប្រវត្តិសាស្រ្តទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ខ្ញុំមានសំណើរថា បណ្ដាឯកសារ នៅទីកន្លែងនីមួយៗ គម្បីបកប្រែជាភាសាបរទេស រួមទាំងភាសា ចិន ជប៉ុន ជាដើម ហើយធ្វើការផ្សព្វផ្សាយដល់មហាវិទ្យាស័យនីមួយៗ។ នៅមហាវិទ្យាស័យមានឯកសារច្រើនណាស់ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំគឺមហាវិទ្យាស័យណាមានផ្នែកសិក្សាអាស៊ីនោះ ច្បាស់ជានឹងទទួលបានការយកចិត្តទុកដាក់របស់និស្សិត”៕