កិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធាន ប្រកបដោយនិរន្តរភាព
(VOVWORLD) - កិច្ចសន្ទនានេះមានគោលបំណងផ្តល់ព័ត៌មាន ផ្លាស់ប្តូរ និងផ្តល់យោបល់ដល់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងធានាការសម្រេចឲ្យបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
“កិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធាន ធម្មជាតិប្រកបដោយនិរន្តរភាពក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” |
នាព្រឹកថ្ងៃទី ២៦ សីហា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមរៀបចំ “កិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធាន ធម្មជាតិប្រកបដោយនិរន្តរភាពក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”។ កិច្ចសន្ទនានេះមានគោលបំណងផ្តល់ព័ត៌មាន ផ្លាស់ប្តូរ និងផ្តល់យោបល់ដល់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងធានាការសម្រេចឲ្យបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ អនុវត្តន៍ការផ្លាស់ប្តូរទៅជាគំរូឆ្ពោះទៅបៃតង មេត្រីភាពជាមួយបរិស្ថានការបំភាយឧស្ម័នទាប និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍ ផ្សារភ្ជាប់ជាមួយការអភិរក្សធនធានធម្មជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍ កសិកម្ម និងជនបទប្រកបដោយនិរន្តរភាពដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលចេញដោយរដ្ឋាភិបាលវៀតណាម។ បទអន្តរាគមន៍ក្នុងកិច្ចសន្ទនានេះបានចែករំលែកបទពិសោធន៍ពីគំរូសហគ្រប់គ្រង
ប្រកបដោយប្រសិទ្ធភាពដែលបានអនុវត្តន៍នៅវៀតណាម និងនៅលើពិភពលោក។ តាមនោះ ដោះស្រាយការលំបាក និងបញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានធម្មជាតិរវាងប្រទេសនានា ព្រមទាំងលើក អនុសាសន៍គោលនយោបាយស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានធម្មជាតិផងដែរ៕