កិច្ចសហប្រតិបត្តិការអន្តរជាតិដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកនៅសមុទ្រខាងកើត
តំណាងដែលបានអញ្ជើញចូលរួមកិច្ចសន្ទនាសមុទ្រលើកទី ៤ |
កិច្ចសន្ទនាសមុទ្រលើកទី ៤ ដោយប្រធានបទ " កិច្ចសហប្រតិបត្តិការអន្តរជាតិដោះស្រាយបញ្ហាសម្រាមប្លាស្ទិកបោះបោលនៅសមុទ្រខាងកើត" បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ ដែលរៀបចំឡើងដោយវិទ្យាស្ថានការទូត (ក្រសួងការបរទេសវៀតណាម) រួមសហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅវៀតណាម និងមុលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំនៅវៀតណាម។
ដោយអះអាងថា សម្រាមប្លាស្ទិកបោះបោលហាសាគរគឺជាបញ្ហាសកលនោះ អង្គប្រជុំបានចាត់ទុកថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះដោយឯកតោភាគីបានឡើយ ពោលគឺត្រូវរួមសហការ និងអនុវត្តន៍វិធានការរួម។
ពិភាក្សាអំពីបណ្ដាគោលនយោបាយសម្អាតកាកសំណល់ប្លាស្ទិករបស់រដ្ឋាភិបាលវៀតណាមនោះ បណ្ឌិត Nguyen Le Tuan នាយកវិទ្យាស្ថានស្រាវជ្រាវ សមុទ្រនិងកោះសមុទ្រ (អគ្គនាយកដ្ឋានសមុទ្រនិងកោះសមុទ្រ នៃក្រសួងធនធាន និងបរិស្ថាន) បានឱ្យដឹងថា៖ នាច្ចុប្បន្ននេះវៀតណាមមានច្បាប់ស្ដីពីកាកសំណល់ប្លាស្ទិចចំនួនពីរ រូមមាន៖ ច្បាប់ការពារបរិស្ថាន និងច្បាប់ធនធាន បរិយាកាសសមុទ្រ និងកោះសមុទ្រ។ ទន្ទឹមនឹងនេះក៏មានការចេញផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមដោយចីរភាពដល់ឆ្នាំ២០៣០ និង ចក្ខុវិស័យឆ្នាំ២០៤៥។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមគប្បីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការតំបន់ ចែករំលែលព័ត៌មានអំពីកាកសំណល់ប្លាស្ទិចនៅតំបន់សមុទ្រខាងកើតផងដែរ៕