កិច្ចសហប្រតិបត្តិការអន្តរជាតិថ្នាក់តំបន់រួមចំណែកនាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ

កិច្ចសហប្រតិបត្តិការអន្តរជាតិថ្នាក់តំបន់រួមចំណែកនាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
កិច្ចសហប្រតិបត្តិការអន្តរជាតិថ្នាក់តំបន់រួមចំណែកនាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ

(VOV)_ជំនួបប្រាស្រ័យអន្តរជាតិដោយប្រធានបទ៖ តំបន់-អ្នកកម្មសិទ្ធិនៃ​កិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១២ សីហា នៅ​រដ្ឋធានីហាណូយ បានទាក់ទាញដំណាងចំនួន១៥០នាក់ មកពីស្ថាប័នកិច្ចការ​បរទេសរបស់តំបន់ចំនួន៦៣ និងដំណាងស្ថាប័នមជ្ឈឹម និងអង្គការអន្តរជាតិនានា
 ប្រចាំនៅរដ្ឋធានីហាណូយបានចូលរួម។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការ​បរទេសវៀតណាម លោក Bui Thanh Son បានអោយដឹងថា៖នេះគឺជា​ឱកាស​ដើម្បីដំណាងស្វែងយល់បន្ថែមអំពីបណ្ដាឱកាស ការលំបាកសាកល្បង ហើយ​ពីនោះនាំចេញសំណូមពរ ដំណោះស្រាយនានា និងរូបសណ្ឋានអំពីកិច្ចសហ​ប្រតិបត្តិការអន្តរជាតិថ្នាក់តំបន់នាបច្ចុប្បន្ន។ លោក Bui Thanh Son បាន​អះអាងថា៖

          “ ការជំរុញខ្លាំងរាល់សកម្មភាពកិច្ចការបរទេសរបស់តំបន់និយាយរួម បង្កើន​ទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់មូលដ្ឋាននិយាយដោយឡែក មិន​គ្រាន់តែជាតម្រូវការប្រមូលផ្តុំគ្រប់ប្រភពកម្លាំងនៅខាងក្រៅដើម្បីបំរើបុព្វហេតុ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់តំបន់នានាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអនុវត្ត
ភារកិច្ចរួមរបស់ប្រទេសជាតិ អំពីការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។”

          ចែករំលែកនៅសិក្ខាសាលានេះ នាយកស្ថាប័នដំណាងរបស់ធនាគារអភិវឌ្ឍន៍
ទ្វីបអាស៊ី ( ADB) លោក Tomiyuki Kimura មានគោលបំណងថា៖​ជំនួប​ប្រាស្រ័យនេះ​នឹងនាំមកនូវចំណេះដឹង​ជ្រាលជ្រៅជាងទៀត អំពីវិធានការ​និង​របៀបសហប្រតិបត្តិការ អន្តរជាតិឲសមស្របជាមួយការអភិវឌ្ឋន៍នៅតំបន់និមួយៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ