VOV-ក្រោយរយៈពេល៥ឆ្នាំស្រាវជ្រាវនិងសាកពិសោធន៍ ចាប់ពីខែមករាឆ្នាំទៅមិញ អាស្រ័យដោយមានការជួយឧបត្ថម្ភរបស់អង្គការដើម្បីជីវភាពរស់នៅអាស៊ី-ប៉ាស៊ីហ្វីក មជ្ឈឹមសម្ព័ន្ធសមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin វៀតណាម
បានសំរេចចិត្តនាំមជ្ឈមណ្ឌលកំចាត់ជាតិគីមីពុល Dioxin ខេត្ត Thai Binh ដាក់ឲ្យធ្វើ
សកម្មភាព។ ក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅមជ្ឈមណ្ឌលបានដំណើរការកំចាត់ជា
តិគីមីពុលឲ្យជនប្រមាណ៣០០នាក់ភាគច្រើនគឺជនរងគ្រោះដោយជាតិគីមីពុលព័រ
លឿងទុំនិងជាជំហានដំបូងរួមចំណែកកែលំអរសុខភាពឲ្យអ្នកជំងឺ។ ឧត្តមសេនីយ៍
ត្រី Tran Xuan Thu អនុប្រធានមជ្ឈឹមសមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿង
ទុំ-Dioxin បានឲ្យដឹងថា៖
“បណ្ដាអ្នកដែលបានកំចាត់ជាតិគីមីពុលដោយវិធីនេះមានសុខភាពល្អណាស់អ្នកនៅ
ខេត្តផ្សេងៗក៏មកធ្វើដែរ។ នាបច្ចុប្បន្នទើបធ្វើនៅខេត្ត Thai Binh និងខេត្តផ្សេងៗក៏ចង់
អភិវឌ្ឍន៍ដែរ។ យើងក៏បានមានទំនាក់ទំនងជាមួយប្រទេសមួយចំនួនក្នុងនោះមាន
អូស្ត្រាលី។ គេក៏មានមតិយោបល់ឲ្យយើងដើម្បីជួយឧបត្ថម្ភជនរងគ្រោះ។ នាបច្ចុប្បន្ន
យើងកំពុងស្វែងយល់វិធានការរួមផ្សំវេជ្ជសាស្ត្រទំនើបនិងបុរាណដើម្បីជួយឧបត្ថម្ភ
ជនរងគ្រោះ៕”
|
Image: Internet |