កំណត់សន្ទស្សន៍កែទម្រង់រដ្ឋបាលដើម្បីជំរុញបុព្វហេតុកែទម្រង់រដ្ឋបាល

(VOVWORLD) - គោលដៅរួមនៃគម្រោងគឺសិក្សាស្រាវជ្រាវ អភិវឌ្ឍ និងបំពេញខ្លឹមសារនៃលក្ខណៈវិនិច្ឆ័យ និងវិធីសាស្រ្តកំណត់សន្ទស្សន៍កំណែទម្រង់រដ្ឋបាលឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង។
កំណត់សន្ទស្សន៍កែទម្រង់រដ្ឋបាលដើម្បីជំរុញបុព្វហេតុកែទម្រង់រដ្ឋបាល - ảnh 1កំណត់សន្ទស្សន៍កែទម្រង់រដ្ឋបាលដើម្បីជំរុញបុព្វហេតុកែទម្រង់រដ្ឋបាល

នាព្រឹកថ្ងៃទី ២៦ កក្កដា នៅទីក្រុង Tam Ky ខេត្ត Quang Nam ក្រសួងមហាផ្ទៃបានបើកសិក្ខាសាលាវិទ្យាសាស្ត្រដើម្បីផ្តល់យោបល់លើសេចក្តីព្រាងគម្រោង “កំណត់សន្ទស្សន៍កែទម្រង់រដ្ឋបាលរបស់ក្រសួង ស្ថាប័នស្នើក្រសួងគណៈកម្មាធិការបណ្ដាខេត្ត ក្រុងចំណុះមជ្ឈឹម“ ដំណាក់កាល ២០២២- ២០៣០ ។ សន្ទស្សន៍កែទម្រង់រដ្ឋបាលត្រូវបានបង្កើតឡើង និងអនុវត្តន៍ដោយក្រសួងមហាផ្ទៃ សហការជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គការអន្តរជាតិតាំងពីឆ្នាំ ២០១២ ដើម្បីវាយតម្លៃ និងរៀបចំណាត់ថ្នាក់ពីលទ្ធផលកែទម្រង់រដ្ឋបាលរដ្ឋប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័នស្នើក្រសួង គណៈកម្មាធិការប្រជាជនខេត្ត និងក្រុងចំណុះមជ្ឈឹម។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Pham Minh Hung ប្រធាននាយកដ្ឋានកំណែទម្រង់រដ្ឋបាល ក្រសួងមហាផ្ទៃបានឲ្យដឹងថា គោលដៅរួមនៃគម្រោងគឺសិក្សាស្រាវជ្រាវ អភិវឌ្ឍ និងបំពេញខ្លឹមសារនៃលក្ខណៈវិនិច្ឆ័យ និងវិធីសាស្រ្តកំណត់សន្ទស្សន៍កំណែទម្រង់រដ្ឋបាលឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង និងរាល់បទប្បញ្ញត្តិច្បាប់ ដើម្បីតាមដាន និងវាយតម្លៃពីលទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលរដ្ឋដំណាក់កាល២០២១-២០៣០ ដើម្បីជំរុញបុព្វហេតុកែទម្រង់រដ្ឋបាលសាធារណៈរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ