កំណែទម្រង់គោលនយោបាយពន្ធ គយជួយឲ្យបរិយាកាសធ្វើអាជីវកម្មវៀតណាមឡើងកំរិត

(VOVWORLD) -នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទសន្ទនាជាមួយសហគ្រាសអំពីគោលនយោបាយ និងបែបបទរដ្ឋបាលពន្ធ និងគយ ឆ្នាំ២០១៧។
កំណែទម្រង់គោលនយោបាយពន្ធ គយជួយឲ្យបរិយាកាសធ្វើអាជីវកម្មវៀតណាមឡើងកំរិត - ảnh 1កំណែទម្រង់គោលនយោបាយពន្ធ
គយជួយឲ្យបរិយាកាសធ្វើអាជីវកម្មវៀតណាមឡើងកំរិត 

នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទសន្ទនាជាមួយសហគ្រាសអំពីគោលនយោបាយ និងបែបបទរដ្ឋបាលពន្ធ និងគយ ឆ្នាំ២០១៧។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោកស្រី Vu Thi Mai បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០១៧ ផ្នែកហិរញ្ញវត្ថុបានអនុវត្តដំណោះស្រាយជាច្រើនដើម្បីដោះស្រាយការលំបាកជូនសហគ្រាសលើវិស័យពន្ធ និងគយ។

នៅក្នុងកិច្ចសន្ទនា តំណាងសហគមន៍សហគ្រាស លោក Doan Duy Khuong អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖

“សហគ្រាសមានបំណងថា រាល់បែបបទត្រួតពិនិត្យគម្បីលឿន និងងាយស្រួល ហើយចំទៅនឹងគោលដៅគឺបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអភិវឌ្ឍន៍ថែមទៀត។ បណ្ដាសហគ្រាសធុនតូច និងមធ្យមគឺខ្វះប្រភពកម្លាំងដើម្បីអនុវត្តការកំណត់ដ៏ស្មុគស្មាញអំពីពន្ធ គយ។ដូច្នេះខ្ញុំស្នើឲ្យដាក់ចេញនូវបទបញ្ញត្តិងាយស្រួល និងសមស្របជាមួយសហគ្រាសធុនតូច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ