កាណាល់ទូរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភាត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ
(VOVworld)-រសៀលថ្ងៃទី៦មករាកាណាល់ទួរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភា
វៀតណាមត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការចំនឹងឱកាសរំលឹកខួបលើកទី៦០នៃ
ទិវាបោះឆ្នោតសកលដំបូងរបស់វៀតណាម (ទី៦មករា១៩៤៦ -ថ្ងៃទី៦ មករា ឆ្នាំ
២០១៥។ កាណាល់នេះ មិនត្រឹមតែជាកាណាល់ទូរទស្សន៍ ទទួល យករាល់បំណង
ប្រាថ្នារបស់អ្នកបោះឆ្នោតលើទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងជាកាណាល់ព័ត៌
មាន ដែលបង្កើតឡើងការស្រុះចិត្តគំនិតក្នុងប្រជាជន ដើម្បី សម្រចរាល់គោលន
យោបាយរបស់បក្សនិងរដ្ឋ។
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោកNguyen Dang Tien បានអោយដឹងថា៖
“ បណ្ដាកម្មវិធីត្រូវធ្វើយ៉ាងម៉េចដើម្បីឈានចូលបានក្នុងជីវភាពរស់នៅផង និង
មានខ្លឹមសារគួរអោយទាក់ទាញចំណាប់អារម្មណ៍ទៀតផង។ ធ្វើយ៉ាងម៉េចដើម្បីកា
ណាល់ទួរទស្សន៍នេះមានអត្តសញ្ញាណដោយឡែករបស់ខ្លួន និងក៏ត្រូវជិតស្និទ្ធិជា
មួយប្រជាជន ជាមយយមហាជន និងបង្ហាញពីតួនាទីរបស់សមាជិក សមាជិកាសភា
ដែលជាអ្នកដំណាងរបស់អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។”
|
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោកNguyen Dang Tien |
ប្រធានរដ្ឋសភាវៀតណាមលោកNguyen Sinh Hung រដ្ឋមន្រ្តីក្រសួងព័ត៌មានផ្សព្វផ្សាយ
លោក Nguyen Bac Son និងលោកThuan Huuអគ្គនិពន្ឋនាយកកាសែតNhan dan បាន
អញ្ជើញចូលរួមពិធីនេះ។មុនពេលដាក់អោយដំណើការជាផ្លូវការ នៅលើកាណាល់
ទួរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភាវៀតណាម ចាប់ពីខែតុលាឆ្នាំ២០១៤ វិទ្យុសម្លេងវៀត
ណាមបានផលិតនិងផ្សាយកាណាល់ទួរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភា ក្នុងរយៈពេល
៥ម៉ោង/ថ្ងៃ នៅលើកាណាល់ទួរទស្សន៍ VOV។កាណាល់នេះក៏បន្តផលិតនិងផ្សាយ
បណ្ដាកម្មវិធី ដូចជា៖ រដ្ឋសភាជាមួយអ្នកបោះឆ្នោត រឿងនិទានអំពីនីតិបញ្ញាត្តិ
គោលនយោបាយនិងជីវភាពរស់នៅ…ជាដើម។