កាណាល់ទូរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភាត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៦មករាឆ្នាំ២០១៥
|
សមាជិកសភាអញ្ជើញទស្សនាកាណាល់ទូរទស្សន៍ស្តីពីសកម្មភាព
រដ្ឋសភា (រូបថតៈQuang Trung )
|
|
(VOVworld)-រសៀលថ្ងៃទី៦មករា កាណាល់ទូរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភាវៀត
ណាមត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ចំនឹងឱកាសរំលឹកខួបលើកទី៦០នៃ
ទិវាបោះឆ្នោតសកលដំបូងរបស់វៀតណាម ទី៦មករា១៩៤៦ ។ កាណាល់នេះ មិន
ត្រឹមតែជាកាណាល់ទូរទស្សន៍ ទទួល យករាល់បំណងប្រាថ្នារបស់អ្នកបោះឆ្នោត
លើទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងជាកាណាល់ព័ត៌មាន ដែលបង្កើតឡើង
ការស្រុះចិត្តគំនិតក្នុងប្រជាជន ដើម្បី សម្រចរាល់គោលនយោបាយរបស់បក្សនិង
រដ្ឋ។ លោក Tran Ngoc Duong ជា អតីតអនុប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម
បានចែករំលែកថា៖
“សកម្មភាពរបស់រដ្ឋសភា ជាសកម្មភាពស្និទ្ធស្នាលជាមួយប្រជាជន ជា
សកម្ម ភាពដែលនាំចេញរាល់សេចក្តីសម្រេចទាក់ទិនដល់សិទ្ធនិងផលប្រយោជន៍
ជាក់ស្តែងរបស់ប្រជាជន។ តាមរយៈការណាល់នេះ ប្រជាជនបានស្តាប់ បានឃើញ និងជជែកវែកញែក ពិភាគ្សាដើម្បីរកឃើញគោលនយោបាយ ដំណោះស្រាយ និង
សេចក្តីសម្រេចល្អបំផុតចំពោះប្រជាជន”៕