កាណាល់ទូរទស្សន៍អាមេរិក CNN ផ្សព្វផ្សាយទួរទេសចរណ៍នៅទីក្រុងហាណូយ


កាណាល់ទូរទស្សន៍អាមេរិក CNN ផ្សព្វផ្សាយទួរទេសចរណ៍នៅទីក្រុងហាណូយ  - ảnh 1
កាណាល់ទូរទស្សន៍អាមេរិក CNN ផ្សព្វផ្សាយទួរទេសចរណ៍នៅទីក្រុងហាណូយ (VNA)

(VOVworld) – គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចុះហត្ថលេខាលើ
កិច្ចសន្យាសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ក្នុងដំណាក់កាលឆ្នាំ ២០១៧-
២០១៨ ជាមួយកាណាល់ទូរទស្សន៍អាមេរិក CNN។ ប្រការនេះត្រូវបានចាត់ទុក
ជាការបោះជំហានលោតផ្លោះដែលជួយទីក្រុងហាណូយទាក់ទាញភ្ញៀវទេសចរ
អន្តរជាតិមកទស្សនា។ លោក Do Dinh Hong នាយកមន្ទីរទេសចរណ៍ទីក្រុង
ហាណូយបានឲ្យដឹងថា៖

        «យើងខ្ញុំមានគោលបំណងថា៖ ទស្សនិកជននៃ CNN ស្គាល់ដល់ទីក្រុង
ហាណូយដូចបេះដូងរបស់វៀតណាមនិងជាទីកន្លែងពោរពេញទៅដោយ
អត្តសញ្ញាណវប្បធម៌របស់វៀតណាម។ មនុស្សវៀតណាមស្វាគមន៍រាក់ទាក់
ចំពោះភ្ញៀវ ទេសចរ។ ជាពិសេស ទីក្រុងហាណូយមានរមណីយដ្ឋានប្រវត្តិសាស្ត្រ
ស្អាតអស្ចារ្យជាច្រើន។ ការផ្សព្វផ្សាយរូបភាពរដ្ឋធានីហាណូយមិនត្រឹមតែទាក់
ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាច្រើនថែមទៀត ប៉ុណ្ណោះទេ ថែមទាំង
 មជ្ឈដ្ឋានវិនិយោគិនបរទេស ទៀតផង៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ