ក្នុងចំណោមសមិទ្ធិផលរបស់ប្រទេសជាតិ មានការរួមវិភាគ​ទានរបស់​ជនរួមជាតិ​សាសនិកកាតូលិកប្រមាណ ៧ លាននាក់

(VOVWORLD) - គណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមបានធ្វើចលនាដល់ជនរួមជាតិសាសនិកកាតូលិកចូលរួមអនុវត្តន៍ ល្អចលនាប្រឡង់ប្រណាំងស្នេហាជាតិ ជាពិសេសគឺចលនា  “ប្រជាជនទាំងមូលសាមគ្គីភាពកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ រស់នៅល្អទាំងខាងផ្លូវលោក និងផ្លូវធម៌។
ក្នុងចំណោមសមិទ្ធិផលរបស់ប្រទេសជាតិ មានការរួមវិភាគ​ទានរបស់​ជនរួមជាតិ​សាសនិកកាតូលិកប្រមាណ ៧ លាននាក់ - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី៣ ដល់បុគ្គលចំនួន ២រូប។ រូបថត៖ កាសែតហាណូយថ្មី

នាព្រឹកថ្ងៃទី ១២ តុលា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាង និងការពារមាតុភូមិលើកទី ៨ (អាណត្តិ ២០២៣-២០២៨) បានបើកជាផ្លូវការ។ ប្រតិភូចំនួន ៤០០ នាក់សុទ្ធតែជាអ្នកមុខអ្នកការ និងសាសនិកកាតូលិកនៅទូទាំងប្រទេសបានចូលរួមមហាសន្និបាត។

គណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមបានធ្វើចលនាដល់ជនរួមជាតិសាសនិកកាតូលិកចូលរួមអនុវត្តន៍ ល្អចលនាប្រឡង់ប្រណាំងស្នេហាជាតិ ជាពិសេសគឺចលនា  “ប្រជាជនទាំងមូលសាមគ្គីភាពកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ រស់នៅល្អទាំងខាងផ្លូវលោក និងផ្លូវធម៌។ ទីប្រជុំជនជាច្រើនរបស់សាសនិកកាតូលិកបានក្លាយទៅជាទីប្រជុំជនគំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការពារសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព។ លោក Pero Nguyen Ngoc Duc ប្រធានគណៈកម្មាធិការសាមគ្គីកាតូលិកខេត្ត Quang Nam បានឲ្យដឹងថា៖

“អនុវត្តន៍ចលនាកសាងជនបទថ្មី យើងសូមអំពាវនាវដល់ជនរួមជាតិសាសនិកកាតូលិករួមវិភាគទាន ចែករំលែក និងបរិច្ចាគដីធ្លីសម្រាប់ធ្វើសួនច្បារ ធ្វើគម្រោងគមនាគមន៍ជនបទ អនុវត្តន៍ចលនាការពារបរិស្ថានរស់នៅស្អាតស្អំ បៃតង ជួយឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់កូនចៅនៃក្រុមគ្រួសារដែលមានស្ថានភាពរស់នៅលំបាកផងដែរ”។

ក្នុងឱកាសនេះ មហាសន្និបាតបានពិគ្រោះយោបល់ចាត់តាំងឥស្សរជនចំនួន ១៤៨ នាក់ ជាសមាជិក មជ្ឈិមគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ