ក្នុងឆ្នាំ២០១២ផ្នែកជលផល វៀតណាមដាក់គោលដៅ នាំចេញបាន6,5ពាន់លានUSD
ឆ្នាំ ២០១២ ផ្នែកជលផលវៀតណាដាក់គោលដៅនំាចេញបាន 6,5 ពាន់ លានUSD ក្នុងនោះតម្លៃប្រាក់នាំចេញបង្កង ២,៥ពាន់លានដុល្លារ និងការនាំចេញចំពោះ បណ្តា មុខទំនិញមជ្ឆផល ផ្សេងទៀតទទួលបាន ២ពាន់លានដុល្លា។ តាមសម្ព័ន្ធ សមាគម កែច្នៃ និងនាំចេញជលផលវៀតណាម (Vasep) ថា ឆ្នាំ នេះ ប្រភព វត្ថុធាតុដើមបង្កង និងត្រីប្រាអាចមានស្ថិរភាព។ លោក Trương Đình Hòe អគ្គលេខាធិការសម្ព័ន្ធសមាគមកែច្នៃនិងនាំ ចេញជលផលឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១២នេះ បណ្តាកម្មវិធីដែលយើងខ្ញុំប្រមូលផ្តុំ វិនិយោគ មុន បង្អស់គឺដើម្បីដោះស្រាយបញ្ហាវត្ថុធាតុដើម ជំរុញយ៉ាងខ្លាំងការអនុវត្តវិទ្យាសាស្រ្ត បចេ្ចកទេស រៀបចំផែនការបរិមាណផលវត្ថុធាតុដើម ក៏ដូចជាការធានាគុណភាព វត្ថុធាតុដើមដំបូង។ ចំពោះទីផ្សា នឹងផ្គត់ផ្គង់បន្ថែមរាល់កត្តាចីរភាពរបស់ផ្នែក ជលផលវៀតណាម ក៏ដូចជាបណ្តាសកម្មភាពសំដៅផ្សព្វផ្សាយផ្នែកភលផល វៀតណាមតាមទិសសុវត្ថិភាព និងធានាបរិស្ថាន ជួយឲ្យអ្នកប្រើប្រាស់នៅបណ្តា ប្រទេសជឿជាក់ និងជ្រើសរើសផលិតផលជលផលវៀតណាម”៕