កំពង់ផែ Da Nang ធ្វើការដើមឆ្នាំទទួលនាវាទេសចរណ៍សមុទ្រ


កំពង់ផែ Da Nang ធ្វើការដើមឆ្នាំទទួលនាវាទេសចរណ៍សមុទ្រ - ảnh 1
កំពង់ផែ Da Nang (VOV)

        Vovworld-នាព្រឹកថ្ងៃទី១កុម្ភៈ(ថ្ងៃទី២បុណ្យតេតប្រពៃណី) កំពង់ផែ Da Nang បានទទួលស្វាគមន៍នាវាទេសចរណ៍សមុទ្រនិងចេញធ្វើការដើមឆ្នាំ។ មន្ទីវប្បធម៍​កីឡានិងទេសចរណ៍ទីក្រុង Da Nang បានសហការជាមួយក្រុមហ៊ុន Sai Gon Tourism ទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៨០០នាក់លើនាវាទេសចរណ៍ Gemini។

        ក៏នាព្រឹកថ្ងៃដ៏ដែល កម្មាភិបាលបុគ្គលិកកំពង់ផែ Da Nang បានចេញធ្វើការ​ដើម
ឆ្នាំ​លើកដាក់ទំនិញលើបណ្ដានាវា container សញ្ជាតិសឹង្ហបុរី ហុងកុង(ចិន)និង Liberia។
លោក Nguyen Xuan Dung អគ្គនាយករងកំពង់ផែ Da Nang បានឲ្យដឹង​ថា៖

        “កំពង់ផែ Da Nang នឹងត្រូវមានផែនការលំអិតដើម្បីទទួលទំនិញ container គ្រប់
ប្រភេទនាវាដឹកភ្ញៀវ។ ជាពិសេស យើងខ្ញុំត្រៀមរៀបចំយ៉ាងម៉ត់ចត់ទទួល​ភ្ញៀវ​មក
ដើមដំបូងនៅកំពង់ផែ Da Nang។ បង្ហាញនូវប្រពៃណីរាក់ទាក់ជាមួយភ្ញៀវរបស់​មនុស្សវៀតណាមក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ