កម្មវិធី “កងឆ្មាំសមុទ្រវៀតណាម និងមិត្ត”

(VOVWORLD) - “រួមដៃគ្នាដើម្បីដែនសមុទ្រសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” គឺជាសារដែលកម្មវិធី “កងឆ្មាំសមុទ្រវៀតណាម និងមិត្ត” លើកដំបូងក្នុងឆ្នាំ ២០២២ ផ្ញើទៅកាន់បណ្តាប្រទេសជាប់ឆ្នេរសមុទ្រ និង បុគ្គល អង្គការ ទាក់ទងនានា។ 

នាយប់ថ្ងៃទី ១០ ខែធ្នូ នៅសាលប្រជុំក្រសួងការពារជាតិវៀតណាម កម្មវិធី “កងឆ្មាំសមុទ្រវៀតណាម និងមិត្ត” បានប្រព្រឹត្តិទៅជាផ្លូវការ។ នេះគឺជាសកម្មភាពកិច្ចការបរទេស ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីឯកភាព ហើយត្រូវបានក្រសួងការពារជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំបញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមសម្របសម្រួលជាមួយមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ព និងអង្គភាពពាក់ព័ន្ធនានារៀបចំឡើង។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមានលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិ; លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការ - អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងតំណាងក្រសួង ស្ថាប័នមជ្ឈិម និងខេត្តជាប់មាត់សមុទ្រមួយចំនួន។ ជាពិសេស មានវត្តមានកងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រ មកពី៦ប្រទេស គឺចិន ឥណ្ឌូនេស៊ី កម្ពុជា ហ្វីលីពីន ថៃ និងអនុព័ន្ធការពារជាតិម៉ាឡេស៊ី នៅវៀតណាម។

“រួមដៃគ្នាដើម្បីដែនសមុទ្រសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” គឺជាសារដែលកម្មវិធី “កងឆ្មាំសមុទ្រវៀតណាម និងមិត្ត” លើកដំបូងក្នុងឆ្នាំ ២០២២ ផ្ញើទៅកាន់បណ្តាប្រទេសជាប់ឆ្នេរសមុទ្រ និង បុគ្គល អង្គការ ទាក់ទងនានា។ ជាពិសេស បង្ហាញពីការប្តេជ្ញាចិត្ត និងការឯកភាពគ្នារបស់កងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃប្រទេសដែលចូលរួមកម្មវិធី។ វត្តមានរបស់កងកម្លាំងអនុវត្តន៍ច្បាប់ដែនសមុទ្រនៃប្រទេសជាប់ព្រំដែនវៀតណាមក្នុងកម្មវិធីផ្លាស់ប្តូរ "កងឆ្មាំសមុទ្រវៀតណាម និងមិត្ត " លើកដំបូង ឆ្នាំ ២០២២ បានបង្ហាញពីការឯកភាពគ្នា រួមដៃគ្នា រួមចំណែកដើម្បីសមុទ្រ - មហាសមុទ្រសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ