កម្មវិធី "កម្លាំងមនុស្សធម៌" ឆ្នាំ ២០២២ និងចលនា "បុណ្យតេតមេត្តាធម៌" ឆ្នាំ ២០២៣

(VOVWORLD) - "កម្លាំងមនុស្សធម៌" គឺជាកម្មវិធីប្រចាំឆ្នាំ សំដៅលើកតម្កើងដល់សមូហភាព និងបុគ្គលដែលបានចូលរួមចំណែកជាច្រើនក្នុងការងារមនុស្សធម៌ រីកសាយភាយអំពើល្អ និងសកម្មភាពសប្បុរសក្នុងសហគមន៍ និងកៀរគរប្រភពធនធានដើម្បីថែទាំជនក្រីក្រ ប្រជាជនមានស្ថានភាពរស់នៅលំបាក និង ជនងាយរងគ្រោះឲ្យមានលក្ខខ័ណ្ឌទទួលអំណរនិទាឃរដូវ នៃបុណ្យតេត។
កម្មវិធី កម្មវិធី "កម្លាំងមនុស្សធម៌" ឆ្នាំ ២០២២ និងចលនា "បុណ្យតេតមេត្តាធម៌" ឆ្នាំ ២០២៣។ រូបថត៖ dangcongsan.vn

ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ ២០២៣ សមាគមកាកបាទក្រហមវៀតណាម បានខិតខំប្រឹងប្រែងថែទាំ និងឧបត្ថម្ភជនក្រីក្រ ប្រជាជនដែលមានស្ថានភាពរស់នៅលំបាក និងជនងាយរងគ្រោះចំនួន ១លាននាក់ ។ នេះគឺជាព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្ដីពីកម្មវិធី "កម្លាំងមនុស្សធម៌" ឆ្នាំ ២០២២ និងចលនា "បុណ្យតេតសប្បុរសធម៌" ឆ្នាំ ២០២៣ ដែលរៀបចំដោយសមាគមកាកបាទក្រហមវៀតណាម នាថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

"កម្លាំងមនុស្សធម៌" គឺជាកម្មវិធីប្រចាំឆ្នាំ សំដៅលើកតម្កើងដល់សមូហភាព និងបុគ្គលដែលបានចូលរួមចំណែកជាច្រើនក្នុងការងារមនុស្សធម៌ រីកសាយភាយអំពើល្អ និងសកម្មភាពសប្បុរសក្នុងសហគមន៍ និងកៀរគរប្រភពធនធានដើម្បីថែទាំជនក្រីក្រ ប្រជាជនមានស្ថានភាពរស់នៅលំបាក និង ជនងាយរងគ្រោះឲ្យមានលក្ខខ័ណ្ឌទទួលអំណរនិទាឃរដូវ នៃបុណ្យតេត។

ក្នុងកម្មវិធីនេះ សមាគមកាកបាទក្រហមវៀតណាមបានបំផុសចលនា“មនុស្សល្អ អំពើល្អ - រួមកម្លាំងកាយចិត្តកសាងសហគមន៍ប្រកបដោយក្តីមេត្តា” ព្រមទាំងអំពាវនាវដល់សមូហភាព បុគ្គល សហគ្រាស និងសប្បុរសជនរួមដំណើរជាមួយសមាគមកាកបាទក្រហមវៀតណាមរៀបចំកម្មវិធី និងសកម្មភាពបុណ្យតេតមេត្តាធម៌ ថែទាំដល់ជនងាយរងគ្រោះដើម្បីទទួលអំណរនិទាឃរដូវ និងបុណ្យតេត។

លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាមមានប្រសាសន៍ថា៖ “យើងខ្ញុំបានរៀបចំសកម្មភាពជាបន្តបន្ទាប់ រួមមាន រៀបចំស្តង់ទំនិញ ថែទាំដល់ប្រជាជនទទួលអំណរបុណ្យតេត ថែទាំសុខភាព ផ្ដល់ប្រឹក្សាអំពីស្មារតី រៀបចំសកម្មភាព ដើម្បីជនក្រីក្រ និងមនុស្សដែលមានស្ថានភាពរស់នៅលំបាក។ នេះគឺជាឆ្នាំដំបូង ដែលយើងខ្ញុំបានរៀបចំកម្មវិធីនេះផងដែរ”។

ចលនា “បុណ្យតេតមេត្តាធម៌” ឆ្នាំ ២០២៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ