កម្មវិធី “ជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម”មានកំលាំងរីករាលដាលខ្លាំងក្លា

កម្មវិធី “ជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម”មានកំលាំងរីករាលដាលខ្លាំងក្លា - ảnh 1
អ្នកប្រើប្រាស់ចំនួន៧១%ជឿជាក់ទៅលើទំនិញវៀតណាមគុណភាពខ្ពស់ (VOV)

        Vovworld-ក្រោយរយៈពេល៤ឆ្នាំអនុវត្តចលនា “ជនវៀតណាមអាទិភាព​ប្រើ​ប្រាស់ទំនិញវៀតណាម”របស់ក្រសួងឧស្សាហពាណិជ្ជកម្មបានបង្កើតនូវកំលាំង​ពលំយ៉ាងខ្លាំងក្លាក្នុងការយល់ដឹងរបស់អ្នកប្រើប្រាស់ ក្នុងនោះបានមានអ្នក​ប្រើ​ប្រាស់ចំនួន៧១%ជឿជាក់ទៅលើទំនិញវៀតណាមគុណភាពខ្ពស់និងទំនិញវៀត
ណាមបានស្រូបយកអត្រា៨០ដល់៩០%ក្នុងប្រព័ន្ធផ្សារទំនើប កន្លែងលក់ទំនិញ​
ស្ថិរភាពតំលៃ។ ថ្លែងមតិនៅពិថីធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងឧស្សាហ-ពាណិ
ជ្ជកម្ម នាព្រឹកថ្ងៃទី៨មករានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ​មជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមនិងជាប្រធានគណៈកម្មាធិការបញ្ជាចលនា​លោក
Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖

        “ប្រសិនបើមានបទដ្ឋាន យើងនឹងដាក់ចេញដំណោះស្រាយដើរ​ទន្ទឹម​នឹង​មុខ​
ទំនិញនីមួយៗ។ គួរកសាងបទដ្ឋានមួយចំនួននិងឈានទៅដំណោះស្រាយ​វិសេស។ ​មានមុខទំនិញនីមួយៗហើយនោះ អង្គភាពអាជីវកម្មនៃមុខទំនិញ​នីមួយៗនឹង​ចូល
រួមជាមួយយើង អង្គភាពអាជីវកម្មនឹងរួមថវិការចូលក្នុងការ​ពន្លឿនមុខទំនិញរបស់​ខ្លួនពីព្រោះវាមានផលប្រយោជន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ