កម្មវិធី “ទិវាស្វែងយល់អំពីវៀតណាម”៖ជួយអ្នកការទូតយល់ច្បាស់អំពីវៀតណាម

(VOVWORLD) -នាថ្ងៃទី២៥មករានៅទីក្រុងហាណូយ នាយកដ្ឋានកិច្ចការបរទេសវប្បធម៌និង UNESCO (ក្រសួងការបរទេសវៀតណាម) បានរៀបចំកម្មវិធី “ទិវាស្វែងយល់អំពីវៀត ណាម” ឆ្នាំ២០១៨។ 
កម្មវិធី “ទិវាស្វែងយល់អំពីវៀតណាម”៖ជួយអ្នកការទូតយល់ច្បាស់អំពីវៀតណាម - ảnh 1លោក Pham Sanh Chau ថ្លែងមតិក្នុងកម្មវិធី (រូបថតៈLinh Đan/cand.com.vn

ថ្លែងមតិក្នុងពិធី លោក Pham Sanh Chau បេសកជនពិសេស របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ទទួលបន្ទុកបញ្ហា UNESCO និងជាអគ្គលេ ខាធិការគណៈកម្មាធិការជាតិ UNESCO វៀតណាមបានឲ្យដឹងថា កម្មវិធី “ទិវាស្វែង យល់អំពីវៀតណាម” បន្តជាកាណាល់ព័ត៌ មានកិច្ចការបរទេសប្រកបដោយប្រសិទ្ធភាព រូមចំណែកជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពនិងការអភិវឌ្ឍរវាងប្រ ទេសនានាជាមួយវៀតណាម។ តាមនោះ រួមវិភាគទានអនុវត្តប្រកបដោយជោគ ជ័យ ភារកិច្ចកិច្ចការបរទេសឆ្នាំ២០១៨របស់ក្រសួងការបរទេសផង ដែរ។

        ជារៀងរាល់ឆ្នាំ មានអ្នកការទូតជាង២០០នាក់មកពីប្រទេសនា នាលើទូទាំង ពិភពលោក បានមកបំពេញបេសកម្មនៅវៀតណាម។ ដើម្បីជួយឲ្យអ្នកការទូតទាំង អស់ យល់ត្រឹមត្រូវនិងគ្រប់គ្រាន់អំពីវៀត ណាមនោះ កាលពីឆ្នាំ២០១៥ ក្រសួងការ បរទេសវៀតណាម បានរៀប ចំជាប្រចំាឆ្នាំ នូវកម្មវិធី “ទិវាស្វែងយល់អំពីវៀតណាម” សំដៅឧទ្ទេសនាមអំពីទឹកដី មនុស្សនិងសមិទ្ធិផ្លាស់ប្តូរថ្មីក៏ដូចជាគោលនយោបាយ គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ន ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ