កម្មវិធី “រាត្រីបុណ្យតេត Trung Thu ឆ្នាំ២០១២"​​ រៀបចំនៅទូទាំងប្រទេស

(VOV) – ក្នុងឱកាសតេត Trung Thu ឆ្នាំ ២០១២ ប្រធានរដ្ឋវៀតណាម Truong Tan
Sang បានផ្ញើលិខិតអបអរសារទដល់កុមារកុមារជំទង់ទូទាំងប្រទេស។
នាយប់ថ្ងៃទី ២៧ កញ្ញា កម្មវិធី “រាត្រីបុណ្យតែត Trung Thu ឆ្ពោះទៅកុមារនៅ
ប្រជុំកោះ Truong Sa” បានប្រព្រឹត្តទៅនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa
(វៀតណាម) ។ កុមារចំនួន ៣០០ នាក់ នៅទីនេះបានចូលរួមព្រឹត្តិការនេះ។ ថ្លែងមតិ
នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុកកោះ Truong Sa ខេត្ត Khanh Hoa  
លោក Nguyen Viet Thuan បានឲ្យដឹងថា៖
“រាត្រីបុណ្យតែត Trung Thu ឆ្ពោះទៅកុមារនៅប្រជុំកោះ Truong Sa” គឺជាឱកាស ដើម្បី
ប្រជាជនក្នុងខេត្ត Khanh Hoa ទាំងមូល ពិសេសគឺក្មេងៗបានយល់ដឹងអំពីប្រជុំកោះ
 Truong Sa ថែមទៀត។ ទន្ទឹមនោះ ប្អូនៗនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់
ខ្លួនដើម្បីក្លាយទៅជាប្រជាពលរដ្ឋល្អបំរើប្រជុំកោះ Truong Sa  រួមចំណែកការពារ
អធបតេយ្យភាពរបស់ប្រទេសជាតិ។”
នាយប់ថ្ងៃដ៏ដែល ខេត្តទាំងឡាយនៅទូទាំងប្រទេស ដូចជា ៖ ខេត្ត Nghe An ខេត្ត Gia Lai
ខេត្ត Vinh Long ខេត្ត Soc Trang ។ល។ សុទ្ធតែរៀបចំឡើងកម្មវីធី តែត Trung Thu សំរាប់
កុមារ៕

កម្មវិធី “រាត្រីបុណ្យតេត Trung Thu ឆ្នាំ២០១២
ខេត្តទាំងឡាយនៅទូទាំងប្រទេសសុទ្ធតែរៀបចំឡើងកម្មវីធី តែត Trung Thu សំរាប់កុមារ៕ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ