កម្មវិធីទស្សនាឥតកគិតថ្លៃសម្រាប់ភ្ញៀវទេសចរនៅទីក្រុងហាណូយ
(VOVWORLD) -ចាប់ពីខែតុលាឆ្នាំ២០១៧ ក្រុមហ៊ុនទេសចរណ៍ Vietravel ហាណូយបានអនុវត្ត កម្ម វិធីទស្សនាទីក្រុងចំនួន៥ដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរពេលមកដល់ទីក្រុងហាណូយ។
ទីក្រុងហាណូយនឹងមានទួរទេសចរណ៍ឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរពេលមកដល់ទីក្រុងហាណូយ |
កម្មវិធីនេះបានអនុវត្តក្នុងថ្ងៃសុខ ថ្ងៃសោរ្ត៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍។ សម្រាប់ភ្ញៀវទេសចរបរទេស ទួរទេសចរណ៍ “ព្រឹកព្រលឹមជាមួយប្រជាជនរដ្ឋធានី” “បឹង Tay នារសៀលនៃរដូវស្លឹកឈើជ្រុះរ៉ូមែនទិច” គឺសុទ្ធតែឆ្ពោះទៅស្វែងរកភាពទាក់ ទាញរបស់ទីក្រុងហាណូយ។ បញ្ចប់កម្មវិធីទួរនីមួយៗ ភ្ញៀវទេសចរនៅមានឱកាស ទស្សនាម្ហូបអាហារពិសេសនិងសម្បូរបែបរបស់រដ្ឋធានី ដូចជាPho ហាណូយបញ្ចុក ជាដើម។ កម្មវិធីទស្សនាដោយឥតគិតថ្លៃនេះបានបង្កើតចេញ នឹងក្លាយទៅជាស្ពាន តភ្ជាប់វប្បធម៌និងជាឱកាសល្អដើម្បីផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមនិយាយរួមនិងរដ្ឋធានីហាណូយនិយាយដោយឡែក៕