កម្មវិធីសិល្បៈ “កែវភ្នែកភ្លឺថ្លាសម្រាប់ជនចាស់ជរា”
|
ទិដ្ឋភាពនៃកម្មវិធី (រូបថតៈagribank.com ) |
(VOVworld)-នាយប់ថ្ងៃទី២៩កញ្ញា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមជនចាស់
ជរាវៀតណាម បាមរួមផ្សំជាមួយមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមរៀប
ចំកម្មវិធីសិល្បៈ “កែវភ្នែកភ្លឺថ្លាសម្រាប់ជនចាស់ជរា”។ កម្មវិធីនេះគឺ សំដៅចល
នាអង្គការ បុគ្គលក្នុងនិងក្រៅប្រទេសទ្រទ្រង់ថវិការក្នុងការពិនិត្យ ព្យាបាលជំងឺ ពិគ្រោះយោបល់អំពីភ្នែកសម្រាប់ជនចាស់ជរាដោយឥតគិតថ្លៃ។ ថ្លែងមតិនៅទី
នេះ លោកស្រី Cu ThiHauប្រធានសមាគមជនចាស់ជរាវៀតណាមបានឲ្យដឹងថា៖
“លទ្ធផលដំបូងបានសម្តែងនូវការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់។ នេះក៏ជាការរួមកម្លាំងកាយចិត្តរបស់
សង្គមទាំងមូល មិត្តភក្តិអន្តរជាតិ បានរួមដំណើរជាមួយកម្មវិធីក្នុងរយៈពេល៣ឆ្នាំ
កន្លងទៅ។ ខ្ញុំសង្ឃឹមថា កម្មវិធីនេះ នឹងបានផ្សារភ្ជាប់ និងអភិវឌ្ឍន៍ចីរភាពថែម
ទៀត សម្រាប់បណ្តាឆ្នាំជាបន្តបន្ទាប់"។
ក្រោយរយៈពេល៣ឆ្នាំអនុវត្តន៍ កម្មវិធី កែវភ្នែកភ្លឺថ្លាសម្រាប់ជនចាស់ជរា
បានពិនិត្យ ពិគ្រោះយោបល់អំពីភ្នែកដោយឥតគិតថ្លៃសម្រាប់ជនចាស់ជរាជាង ២,២លាននាក់លើទូទាំងប្រទេស៕