កម្មវិធីសិល្បៈ“ផ្តល់កម្លាំងពលំដើម្បីអ្នកនេសាទច្បាមជាប់សមុទ្រ”

(VOVworld)-នាយប់ថ្ងៃទី២៦កក្កដា នៅទីក្រុង Quang Ngai (វៀតណាម) វិទ្យុ សម្លេង
វៀតណាម​បានរួមផ្សំជាមួយធនាគាជាតិ និងគណៈកម្មាធិការប្រជាជន ខេត្ត Quang
 Ngai រៀបចំកម្មវិធី​សិល្បៈ “ផ្តល់កម្លាំងពលំដើម្បីអ្នកនេសាទច្បាមជាប់សមុទ្រ”។
ចូលរួមកម្មវិធី មានអនុប្រធានរដ្ឋសភាវៀត ណាម លោក Uong Chu Lưu។
កម្មវិធីសិល្បៈ“ផ្តល់កម្លាំងពលំដើម្បីអ្នកនេសាទច្បាមជាប់សមុទ្រ” - ảnh 1
ការជួបប្រាស្រ័យជាមួយភ្ញៀវអញ្ជើញក្នុងកម្មវិធី
 (រូបថតៈ baoquangngai.vn)

        ចំណុចលេចធ្លោក្នុងកម្មវិធីនេះ គឺការជួបប្រាស្រ័យជាមួយភ្ញៀវអញ្ជើញ ជា
តំណាងរបស់កងកម្លាំងត្រួតពិនិត្យសមុទ្រ ប៉ូលីសសមុទ្រ និងអ្នកនេសាទគំរូមួយ
ចំនួន។ តាមរយៈការផ្លាស់ប្តូរមតិ និងការសំណេះសំណាលរបស់ភ្ញៀវអញ្ជើញ
បានសរឲ្យឃើញនូវការប្តេជ្ញា មិនខ្លាចការលំបាករបស់កងកម្លាំងប្រតិបត្តិច្បាប់
វៀតណាម ក្នុងការតស៊ូជាមួយនឹងការដែលចិនបានដាក់ស្ថានីយ៍ Haiyang Shiyou-៩៨១ដោយខុសច្បាប់់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាម  ព្រមទាំងសម្តែងការប្តេជ្ញាច្បាម ជាប់សមុទ្រ ការពារតំបន់កោះ
សមុទ្ររបស់អ្នកនេសាទវៀតណាម។

        ក្នុងកម្មវិធីនេះ ធនាគារជាតិបានប្រគល់ប្រាក់ចំនួន៥ពាន់លានដុងសម្រាប់
អ្នកនេសាទចខេត្ត Quang Ngai​និង១រយលានដុងសម្រាប់គ្រួសារអ្នកត្រួតពិនិត្យ
សមុទ្រ និងប៉ូលីសសមុទ្រមានស្ថានភាពលំបាក។ វិទ្យយសម្លេងវៀតណាម ក៏
បាន ប្រគល់២រយលានដុងឲ្យអ្នកនេសាទមានស្ថានភាពលំបាកនៅខេត្ត Quang
Nam ខេត្ត Quang Ngai និងខេត្ត Binh Dinh។ តាមអគ្គនាយកវិទ្យុសម្លេងវៀត
ណាម លោក Nguyen Dang Tien ថា៖

        “ដោយតួនាទីជាស្ថាប័នផ្សព្វផ្សាយធំ១របស់បក្ស រដ្ឋវៀតណាម វិទ្យុសម្លេង
វៀតណាមរួមជាមួយស្ថាប័នផ្សព្វផ្សាយផ្សេងៗ ឃោសនា រាល់ការផ្តួចផ្តើមគំនិត គោលមាគ៌ារបស់បក្ស រដ្ឋទៅកាន់អ្នកនេសាទយ៉ាងពេញលេញ។ ហើយនេះជា
កម្មវិធីរួមផ្សំដ៏មានអត្ថន័យ ចំពោះអ្នកនេសាទដែលច្បាម ជាប់សមុទ្រដើម្បី
អភិវឌ្ឍន៍សេដ្ឋកិច្ចផងនិងអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ