កម្មវិធីសិល្បៈរំលឹកខួបលើកទី៤៥ការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ

កម្មវិធីសិល្បៈរំលឹកខួបលើកទី៤៥ការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ - ảnh 1
កម្មវិធីសិល្បៈរំលឹកខួបលើកទី៤៥ការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ (ឯកសារ)

        Vovworld-នាយប់ថ្ងៃទី៣០សីហានៅរោងល្ខោនទីក្រុងហាណូយ គណៈ​កម្មាធិការឃោសនាអប់រំមជ្ឈឹមបានរៀបចំកម្មវិធីសិល្បៈពិសេសស្ងើចសសើរ
លោកប្រធានហូជីមិញវីរជនរំដោះជាតិ។ អគ្គលេខាបក្សកុម្មុយនីស្តវៀត​ណាម​
លោក Nguyen Phu Trong រួមជាមួយថ្នាក់ដឹកនាំបក្សរដ្ឋាភិបាលរណសិរ្ស​មាតុ​ភូមិ​វៀតណាមបានចូលរួម។ ថ្លែងមតិនៅកម្មវិធីនេះ លោក Dinh The Huynh សមាជិក
ការិយាល័យនយោបាយប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានលើក
ច្បាស់ថា៖

        “ក្នុងអំឡុង៤៥ឆ្នាំកន្លងមក បក្សទាំងមូលប្រជាជនទាំងមូលកងទ័ព​វៀត​ណាមទាំងមូលរួមគ្នាអនុវត្តមតកសាសន៍របស់លោក បង្កើតឡើងរាល់ជ័យជំនះ​ដ៏​ភ្លឺស្វាងក្នុងដំណាក់កាលបដិវត្តន៍នីមួយៗ ទន្ទឹមនឹងនោះយើងបានយល់​យ៉ាង​ជ្រាល
ជ្រៅថា បក្សកុម្មុយនីស្តនិងប្រជាជនវៀតណាមត្រូវខំប្រឹងប្រែងថែម​ទៀត​ដើម្បី
សំរេចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ។ ក្នុងកម្មវិធីសិល្បៈនេះ យើងរួម
គ្នារំលឹកឡើងវិញពាក្យទូន្មានរបស់លោកគឺ វប្បធម៍បំភ្លឺផ្លូវសំរាប់​ប្រជាជន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ