កម្មសិទ្ធិបញ្ញាជាឧបករសំខាន់ជួយលើកទឹកចិត្តផ្លាស់ប្តូរថ្មីច្នៃប្រឌិត។
(TTX) /  
|
គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Ta Quang Minh ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិ។ |
TTX-សន្និសីទលើកទី៥០របស់មហាសន្និបាតបណ្ដាប្រទេសសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៩តុលា
នៅក្រុង Geneva-ស្វីសជាមួយការចូលរួមរបស់គណៈប្រតិភូរាប់ពាន់នាក់មកពីប្រទេសសមាជិកចំនួន១៨៥។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Ta
Quang Minh ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិ។ គណៈប្រតិភូវៀតណាម
បានសកម្មចូលរួមនិងថ្លែងមតិអំពីខ្លឹមសារសំខាន់មួយចំនួនរបស់សន្និសីទ។
គណៈប្រតិភូវៀតណាមបានអះអាងថាស្វាគមន៍លទ្ធផលនៃការចរចារផ្អែក
លើឯកសារក្នុងក្របខ័ណ្ឌគណៈកម្មាការអន្តររដ្ឋាភិបាលទទួលបន្ទុកអំពី
កម្មសិទ្ធិបញ្ញានិងប្រភព Gen បញ្ញាប្រពៃណីនិងវប្បធម៍ប្រជាប្រិយ (IGC) ជា
មួយគោលដៅទទួលបានឯកសារកត្តិយុតអន្តរជាតិសមស្របសំដៅការពារ
ប្រភព Gen បញ្ញាប្រពៃណីនិងវប្បធម៍ប្រជាប្រិយ។ ដូច្នេះវៀតណាមគាំទ្រ ការរៀបចំបណ្ដាកិច្ចប្រជុំប្រសិនបើចាំបាច់ក្នុង IGC ដើម្បីសុក្រិដ្ឋបណ្ដាខ្លឹម
សារ នៅខ្វែងគំនិតក៏ដូចជាកោះហៅសន្និសីទការទូតដើម្បីអនុម័តពង្រាង
ឯកសារនេះ។
នៅខាងក្រៅសន្និសីទ គណៈប្រតិភូវៀតណាមបានមានការផ្លាស់ប្តូរមួយចំនួនជាមួយបណ្ដាដៃគូរសំខាន់ស្វែងរកឱកាសសហប្រតិបត្តិការទ្វេភាគីរវាងសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងបណ្ដាដៃគូរតាមរយៈ
រៀបចំកិច្ចប្រជុំអាស៊ាននិងជប៉ុន ស្ថាប័នច្នៃប្រឌិតអឺរុប(EPO)៕
-TTX