កុមារាកុមារីនៅវៀតណាមសប្បាយទទួលបុណ្យ សំពះព្រះខែ។

Vovworld-នាយប់ថ្ងៃទី៦កញ្ញា ​កម្មវិធីសិល្បះពិសេស“ ដួងច័ន្ទព្រេង“លើកទី៧
បានប្រព្រិត្តទៅនៅទី​ក្រុងហាណូយនៃ​ប្រទេសវៀតណាម។គោលដៅនៃ​កម្មវិធីគឺផ្តល់ជំនួយសំរាប់កុមារក្រីក្រវះកាត់បេះដូងមនុស្សធម៌ព្រមទាំងលើក
ដម្កើងបណ្តាសមូហភាពនិងអ្នកផ្តល់ជំនួយពោរពេញទៅដោយកុសលធម៌នា
បណ្តាឆ្នាំកន្លងទៅ។ឆ្នាំនេះគណះចាត់តាំងនិងបណ្តាអ្នកផ្តល់ជំនួយបានជួយ
ឧបត្ថម្ភ ដល់កុមារកើតជំងឺបេះដូងពីកំណើតចំនួន១០នាក់ប័ណ្ណសន្សំសំចៃចំនួន
១០០ជូនអំណោយចំនួនដល់កុ​មារក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលក្នុង
ទឹកប្រាក់១ពាន់ចំណែកជាប្រាក់ចំនួន១ពាន់លានដុងវៀតណាម។ថ្លែ​ងមតិនៅ
ទីនេះលោកNguyen Trong Dam អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ឋជនពិការនិង
សង្គមកិច្ចវៀតណាមគូសបញ្ជាក់ថា៖“នេះជាទង្វើ១ដ៍ខ្ពង់ខ្ពស់ពោរពេញទៅ
ដោយចរិតលក្ខណះមនុស្សសាស្រ្តនិងមនោសញ្ចេតនារបស់សង្គម។ខ្ញុំមាន
បំណងថាបណ្តាស្ថាប័នអង្គភាពអាជីវកម្មនិងជនសម្បុរសធម៌នៅក្នុងនិងក្រៅ
ប្រទេសបន្តរួមដំណើរជាមួយកម្ម​វិធី ដួងច័ន្ទព្រេងដើម្បីរួម​ដៃជាមួយបក្សនិងរដ្ឋ
ថែទាំជីវភាពរស់នៅរបស់កុមារក្រីក្រនៅ​ទូទាំ​ងប្រទេសឲ្យកាន់តែបាន​ល្អ
ជាងទៀត។ “
នៅទីក្រុងDa Nang ភាគកណ្តាលវៀតណាម​សមាគមជនរងគ្រោះដោយជាតិ
គីមីពុលពណ៌លឿងទំ​បានសហការជាមួយ​វត្តBa Da ​ប្រគល់អំណោយចំនួន
១៥ចំណែកនិងប្រាក់ចំនួន៥០លានដុងជូនជនរងគ្រោះដោយជាតិគីមីពុល
ពណ៌លឿងទំនៅខ័ណ្ឌ Thanh Kheនិងជួយប្អូនកុមារទទួលបុណ្យសំពះព្រះខែ
ដ៍សប្បាយរីករាយ។មហាថេរះThich Tho ng Dao ចៅអធិការ វត្តBa Daមាន
​ពុទ្ឋដីការ​ថា៖“  ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំនេះវ​ត្តបានចូលរួមសកម្មភាព
កុសលធម៌ជាច្រើន។ក្រៅពីការប្រគល់អំណោយចំនួន៧០០ចំណែកសំរាប់
កុមារនិងជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទំនោះយើងខ្ញុំនៅសាង
សង់ផ្ទះកុសលធម៌នានាទៀតផង។     “

​​​​​​​​​​​​​​​​​​​​                    

កុមារាកុមារីនៅវៀតណាមសប្បាយទទួលបុណ្យ សំពះព្រះខែ។ - ảnh 1
កុមារាកុមារីនៅទូទាំងប្រទេសវៀតណាមទទួលបុណ្យសំពះព្រះខែពោរពេញ ទៅដោយមនោសញ្ចេតនា(រូបថតVNA)។

នាថ្ងៃទី៦កញ្ញាដដែលសម្ព័ន្ឋយុវជននៃស្ថាប័នដំណាង​វិទ្យុសំលេងវៀតណាមប្រចាំ
នៅទី​ក្រុងហូជីមិញបានសហការជាមួយអង្គភាពផ្សេងៗរៀ​បចំកម្ម​វិធីសប្បាយរាត្រី
ពេញរបូរមីសំរាប់កុមារនៅក្នុងតំបន់។នៅទីនេះប្អូនៗក្រៅពីកម្មវិធីសិល្បះនៅបាចូល
រួមការប្រឡងរៀបចង្កៀនគោមជារាងនាវាកងទ័ពជើង​ទឹកទៀតផង។ប្អូនNguyen
Hoang Vy ប្រធានក្រុមសិស្សានុសិស្សដែលទទួលរង្វានទី១ក្នុងការប្រឡងរៀប
ចង្កៀនគោមចែករំលែកថា៖“  ប្អូនមាន​កិត្តិយសយ៉ាងខ្លាំងពេលដែលបានរួមចំណែក
ក្នុងការលើកទឹកចិត្តបណ្តាយុទ្ឋជននៅកោះនានាក្នុងការប្រយុទ្ឋ។ប្អូនៗមានការដឹង
គុណចំពោះបណ្តាស្តេចHung ដែលបានមានគុណូបការះក្នុងការបង្កើតប្រទេសជាតិ
សំរាប់ប្អូនៗសព្វថ្ងៃមានរាត្រីបុណ្យសំពះព្រះខែនេះ។  “
ក្នុងឱកាសនេះដែរសម្ព័ន្ឋយុវជនខែត្រQuang Ngai  មូលនិធិគាំពារកុមារខែត្រSoc
Trangបានរៀបចំកម្ម​វិធីទទួលបណុ្យសំពះព្រះខែជាច្រើនសំរាប់កុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ