កៀរគរប្រភពធនធានសង្គម ដើម្បីថែទាំ ជួយឧបត្ថម្ភ និងតស៊ូ​ទាមទារ​យុត្តិធម៌ជូន​ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ធ្នូ នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៦០ ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម (១០ សីហា ឆ្នាំ ១៩៦១ - ១០ សីហា ឆ្នាំ ២០២១)។
កៀរគរប្រភពធនធានសង្គម ដើម្បីថែទាំ ជួយឧបត្ថម្ភ និងតស៊ូ​ទាមទារ​យុត្តិធម៌ជូន​ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងនៅក្នុងពិធី

ចាប់ពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧១ កងទ័ពអាមេរិកបានបាញ់ថ្នាំពុលប្រមាណ ៨០ លានលីត្រ ក្នុងនោះ ជាតិគីមីពុលពណ៌លឿងទុំបានស្រូបយក ៦០% ដែលបានទម្លាក់មកលើផ្ទៃដៃ ១/៤ នៃភូមិភាគខាងត្បូងវៀតណាម ដោយបង្កផលប៉ះបាល់ដ៏ធ្ងន់ធ្ងរ និងយូរអង្វែងចំពោះបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងសុខភាពរបស់មនុស្ស។ មានមនុស្សចំនួន ៤,៨ លាននាក់បានរងផលប៉ះបាល់ដោយជាតិគីមីពុលពណ៌លឿងទុំ ក្នុងនោះមានជនរងគ្រោះជាង ៣ លាននាក់។ នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅបក្ស រដ្ឋ ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូលតែងតែផ្ដោតសំខាន់លើការជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានលើកច្បាស់ថា៖ សមាគមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំចាំបាច់ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ កៀរគរប្រភពធនធានសង្គម ដើម្បីថែទាំជួយឧបត្ថម្ភ និងតស៊ូទាមទារយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំឲ្យសមស្របនឹងលក្ខ័ណ្ឌអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកស្រីបានអះអាងថា៖ “សមាគមន៍ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីការងារឃោសនា ចលនា ដល់សាធារណមតិជាតិ និងអន្តរជាតិយល់ដឹងយ៉ាងច្បាស់លាស់អំពីគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម ហើយតាមនោះចូលរួមជួយជ្រោមជ្រែងចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ”តាមរយៈសកម្មភាពជាច្រើនជាមួយស្នារតី "មិនបំភ្លេចចោលជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំណាម្នាក់ឡើយ”។ ទន្ទឹមនឹងនេះ រៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ដើម្បីថែទាំសុខភាព ជីវភាពរស់នៅ និងការងារធ្វើជូនជនរងគ្រោះ និងក្រុមគ្រួសាររបស់គេ។ ទន្ទឹមនឹងនេះ បង្កើនការត្រួតពិនិត្យ និងឃ្លាំមើលការអនុវត្តន៍របប និងគោលនយោបាយចំបោះជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ