|
ការសន្ទនាការពារជាតិ Shangri-La លើកទី១១បានបើក |
VOV- នាយប់ថ្ងៃទី១មិថុនាសន្និសីទជាន់ខ្ពស់សន្តិសុខទិវីបអាស៊ី (រឺដែល
ហៅថា ការសន្ទនាការពារជាតិ Shangri-La) លើកទី១១បានបើកនៅសឹង្ហបុរី។ សន្និសីទឆ្នាំនេះមានការចូលរួមរបស់ដំណាងនៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិក
ចំនួន២៨ បណ្ដាមន្ត្រីអង់គ្លេស៍ បារាំង រុស្ស៊ីនិងអាមេរិក។ ប្រធានបទពិភាគ្សា របស់សន្និសីទដែលងូសបន្លាយក្នុងរយៈពេល៣ថ្ងៃនេះរួមមានបណ្ដាកម្មវិធី ទំនើបភាវូបនីយកម្មយោធា តុល្យភាពកំលាំងសកលលោកទាំងមូល រចនា
សម្ព័ន្ធសន្តិសុខដំបន់ជាដើម។ នៅសន្និសីទបញ្ហាសមុទ្រខាងកើតក៏នឹងបាន
ផ្ដោតទៅលើដែរ។ ថ្លែងមតិនៅពិធីបើក ប្រធានាធិបតី ឥណ្ឌូនេស៊ី Susilo
Bambang Yudhoyono បានសង្កត់ធ្ងន់ថា តួនាទីភុមិសាស្ត្រនយោបាយនៅ
ដំបន់អាស៊ី-ប៉ាស៊ីហ្វិកនាបច្ចុប្បន្នបានផ្លាស់ប្តូរជាច្រើន ទំនាក់ទំនងរវាង
បណ្ដាប្រទេសក្នុងដំបន់បានបង្កើនប៉ុន្តែនៅស្ថិតស្ថេរការសាកល្បងនិងបញ្ហា អំពីសន្តិសុខក្នុងដំបន់។ តាមលោកថា ទ្វិបអាស៊ីត្រូវក្ដាប់ជាប់ឱកាស
យុទ្ធសាស្ត្រសំដៅកសាងរចនាសម្ព័ន្ធសន្តិភាពចិរភាពមួយតាមរយៈការ ខំប្រឹងប្រែងរួមដើម្បីបើកចេញកិច្ចសហប្រតិបត្តិការភូមិសាស្ត្រនយោបាយ
ថ្មី។ គណៈប្រតិភូអាមេរិកចូលរួមសន្និសីទលើកនេះដឹកនាំដោយរដ្ឋមន្ត្រី
ការពារជាតិ Leon Panetta។ តាមផែនការ នាថ្ងៃទី២មិថុនា លោក Panetta នឹងមានបទថ្លែងមតិអំពីយុទ្ធសាស្ត្ររបស់អាមេរិកនៅអាស៊ិ-ប៉ាស៊ីហ្វិក៕