ការតាំងពិព័ណ៌រូបថតអំពីលោកប្រធានហូជីមិញនៅអាល់ហ្សេរីនិងអ៊ុយក្រែន

ការតាំងពិព័ណ៌រូបថតអំពីលោកប្រធានហូជីមិញនៅអាល់ហ្សេរីនិងអ៊ុយក្រែន - ảnh 1
ការតាំងពិព័ណ៌រូបថតអំពីលោកប្រធានហូជីមិញនៅ អាល់ហ្សេរី
 (រូបថតៈ vietnamplus)


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី១២៥ នៃទិវាកំណើតលោកប្រធានហូជី មិញ (១៩ឧសភា១៨៩០-១៩ឧសភា២០១៥) គណៈបក្សកាន់អំណាចរណសិរ្ស រំដោះជាតិ
(FNL) នៅ អាល់ហ្សេរីបានរៀបចំការតាំងពិព័ណ៌ដោយបានបង្ហាញ រូបថតព័ណ៌
និងសខ្មៅជាង១០០សន្លឹក ស្តីអំពីលោកប្រធានហូជីមិញ និងទំនាក់ទំ នងប្រពៃណីរ
វាងវៀតណាមជាមួយ អាល់ហ្សេរីនៅទីស្នាក់ការ FLN របស់រដ្ឋធានី Algiers។

        នៅក្នុង ការតាំងពិព័រណ៍នេះ សមាជិកគណៈកម្មាធិការនយោបាយ ទទួល បន្ទុកព័ត៌មានរបស់គណៈបក្ស FLN លោក Bouhedja Said បានឲ្យដឹងថា ៖ ឆ្នាំ ២០១៥ បានប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាម ក្នុងនោះ មានពិធីរំលឹកខួបលើកទី១២៥ នៃទិវាកំណើតលោក​ប្រធានហូជីមិញ។ ប្រជា
ជនអាល់ហ្សេរីជានិច្ចកាលប្រកៀកស្មារជាមួយប្រជាជនវៀតណាម។

        នៅប្រទេសអ៊ុយក្រែន សមាគមមិត្តភាពអ៊ុយក្រែនវៀតណាមបានរួមសហ ការជាមួយសស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែន បើកការតាំងពិព័រណ៌រូបថត អំពីលោកប្រធានហូជីមិញនាថ្ងៃទី១៥ឧសភា នៅបណ្ណាល័យរដ្ឋសភាអ៊ុយក្រែន
ស្ថិតនៅរដ្ឋធានី Kiev ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ